ដោយសារអំណាចរបស់ទ្រង់ ទ្រង់បានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ទ្រង់ ឲ្យមកនៅជំនួស។ ទ្រង់បានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ពង្រីកទឹកដី។
ទំនុកតម្កើង 78:55 - អាល់គីតាប ទ្រង់បណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីឲ្យពួកគេជាមត៌ក គឺទ្រង់ឲ្យកុលសម្ព័ន្ធអ៊ីស្រអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគាត់ ហើយបែងចែកមរតកដល់ពួកគាត់ដោយខ្សែរង្វាស់ ក៏ឲ្យបណ្ដាកុលសម្ព័ន្ធនៃអ៊ីស្រាអែលរស់នៅក្នុងរោងរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបណ្តេញសាសន៍នានា ចេញពីមុខគេ ព្រះអង្គបានចែកទឹកដីទាំងនោះ ឲ្យគេទុកជាមត៌ក ក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល រស់នៅក្នុងលំនៅរបស់សាសន៍ទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីឲ្យពួកគេជាមត៌ក គឺព្រះអង្គឲ្យកុលសម្ព័ន្ធអ៊ីស្រាអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញ ក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដក ព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន អាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ |
ដោយសារអំណាចរបស់ទ្រង់ ទ្រង់បានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ទ្រង់ ឲ្យមកនៅជំនួស។ ទ្រង់បានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ពង្រីកទឹកដី។
ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។
ទ្រង់ជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។
ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោតតាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវឲ្យចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កឲ្យតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
ឥឡូវនេះ ចូរបែងចែកទឹកដីកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ទុកជាមត៌កទៅ»។
អ៊ីមុាំអេឡាសារ និងយ៉ូស្វេជាកូនរបស់លោកនូន ព្រមទាំងមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល បានចែកទឹកដីទាំងនេះជាមត៌កឲ្យពួកគេ ដោយចាប់ឆ្នោតនៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡានៅស៊ីឡូ។ ពួកគេបានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។
អុលឡោះតាអាឡាបានប្រគល់ស្រុកនោះទាំងមូលឲ្យជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលដែលទ្រង់បានសន្យាថានឹងប្រទានឲ្យបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅ នៅទីនោះ។
មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេ ឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួនដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ ដែលខ្ញុំដណ្តើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើតរហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។