បាឡាមក៏វិលទៅជួបស្តេចបាឡាក់ដែលឈរនៅក្បែរគូរបានដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ស្តេចបាឡាក់សួរគាត់ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចម្តេច?»។
ជនគណនា 23:18 - អាល់គីតាប បាឡាមក៏ថ្លែងដូចតទៅនេះ៖ សូមជម្រាបស្តេចបាឡាក់ សូមប្រុងប្រៀបស្តាប់! សូមជម្រាបបុត្ររបស់ស្តេចស៊ីបពរ សូមផ្ទៀងត្រចៀកស្តាប់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាមក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «សូមក្រោកឡើង ព្រះរាជាបាឡាកអើយ សូមទ្រង់ព្រះសណ្ដាប់ ឱព្រះបុត្រាព្រះបាទស៊ីបព័រអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមក៏ថ្លែងដូចតទៅ៖ បពិត្រព្រះរាជាបាឡាក់ សូមប្រុងប្រៀបព្រះសណ្ដាប់! បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រ សូមផ្ទៀងព្រះកាណ៌ស្ដាប់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា សូមឈរឡើង ព្រះរាជាអើយ សូមទ្រង់ស្តាប់សិន ឱបុត្រស៊ីបព័រអើយ សូមផ្ទៀងព្រះស្រោត្រស្តាប់ទូលបង្គំចុះ |
បាឡាមក៏វិលទៅជួបស្តេចបាឡាក់ដែលឈរនៅក្បែរគូរបានដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ស្តេចបាឡាក់សួរគាត់ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចម្តេច?»។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
ពេលនោះស្តេចនៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសម្រាប់ស្តេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិតប្រាប់ថា៖ «ខ្ញុំមានបន្ទូលពីអុលឡោះតាអាឡា សម្រាប់ជម្រាបស្តេចផ្ទាល់!» ស្តេចក៏ក្រោកពីកៅអី។