អ្នកបានយករបស់បញ្ចាំ ពីជនរួមជាតិរបស់អ្នកដោយឥតហេតុផល ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ ទុកឲ្យនៅខ្លួនទទេ។
ចោទិយកថា 24:12 - អាល់គីតាប ប្រសិនបើកូនបំណុលនោះ ជាជនក្រីក្រ អ្នកមិនត្រូវចូលដំណេកដោយទុកវត្ថុបញ្ចាំជាប់នឹងខ្លួនឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកនោះជាអ្នកទាល់ក្រ អ្នកមិនត្រូវបង្ខាំងសម្លៀកបំពាក់បញ្ចាំនោះ ទុកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើកូនបំណុលនោះជាជនក្រីក្រ អ្នកមិនត្រូវចូលដំណេក ដោយទុកវត្ថុបញ្ចាំជាប់នឹងខ្លួនឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើអ្នកនោះជាអ្នកទ័លក្រ នោះមិនត្រូវឲ្យឯងខាំងទុករបស់បញ្ចាំនោះទៅដេកឡើយ |
អ្នកបានយករបស់បញ្ចាំ ពីជនរួមជាតិរបស់អ្នកដោយឥតហេតុផល ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ ទុកឲ្យនៅខ្លួនទទេ។
ជនក្រីក្រទាំងនោះដើរខ្លួនទទេ គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយត្រូវគេបង្ខំឲ្យលីស្រូវ តែគ្មានអ្វីបរិភោគ។
គេជំរិតយកលារបស់ក្មេងកំព្រា គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ ទុកជារបស់បញ្ចាំ។
មានអ្នកខ្លះទៀត ចាប់កូនក្មេងកំព្រា ផ្ដាច់ចេញពីដោះម្ដាយ ហើយយកកូនរបស់ជនក្រីក្រ ទុកជារបស់បញ្ចាំ។
តែត្រូវប្រគល់អាវធំដែលគេយកមកបញ្ចាំនោះទៅឲ្យគេវិញ មុនពេលថ្ងៃលិច ដើម្បីឲ្យគេមានអាវដណ្តប់នៅពេលយប់ ព្រមទាំងឲ្យពរអ្នកទៀតផង។ ការប្រព្រឹត្តដូច្នេះជាអំពើមួយដ៏សុចរិត ដែលគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។
មិនត្រូវរំលោភលើសិទ្ធិរបស់ជនបរទេស ឬក្មេងកំព្រាឡើយ ហើយក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្ត្រីមេម៉ាយ ទុកជាវត្ថុបញ្ចាំដែរ។