លោកអេបេដ-មេលេកជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់យេរេមានៅក្នុងអណ្ដូង។ ពេលស្ដេចនៅកាត់ក្ដីនៅមាត់ទ្វារពុនយ៉ាមីន
ចោទិយកថា 21:19 - អាល់គីតាប ឪពុកម្តាយត្រូវចាប់វានាំទៅជួបពួកអះលីជំអះរបស់ទីក្រុងនៅកន្លែងដែលគេកាត់ក្តី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់ខ្លួនរស់នៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកម្ដាយត្រូវចាប់វានាំទៅជួបពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅកន្លែងដែលគេកាត់ក្ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យឪពុកម្តាយនាំយកទៅ ឯពួកចាស់ទុំនៃទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់គេ |
លោកអេបេដ-មេលេកជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់យេរេមានៅក្នុងអណ្ដូង។ ពេលស្ដេចនៅកាត់ក្ដីនៅមាត់ទ្វារពុនយ៉ាមីន
ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើនាមរបស់អុលឡោះតាអាឡា ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។
«ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។
«ប្រសិនបើបុរសម្នាក់មានកូនដែលរឹងរូសបះបោរ មិនស្តាប់បង្គាប់ឪពុកម្តាយ ទោះបីឪពុកម្តាយវាយប្រដៅ ក៏វានៅតែមិនស្តាប់បង្គាប់ដដែល
ពួកអះលីជំអះ និងពួកចៅក្រមត្រូវវាស់ចម្ងាយ ពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។
ឪពុកម្តាយពោលទៅកាន់ពួកអះលីជំអះរបស់ទីក្រុងថា “កូនប្រុសរបស់យើងខ្ញុំនេះជាមនុស្សរឹងរូស ហើយបះបោរមិនស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សខិលខូចជាមនុស្សប្រមឹក”។
ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកអះលីជំអះនៅមាត់ទ្វារក្រុង ជម្រាបថា “ប្អូនថ្លៃរបស់នាងខ្ញុំ មិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួនឲ្យបានគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំ តាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ”។