ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 3:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ព្រឹក​ឡើង ពេល​ថ្វាយ​យញ្ញ‌បូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាស‌ពេញ​តំបន់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ព្រឹក​ឡើង នៅ​ពេល​ថ្វាយ​តង្វាយ ពេល​នោះ មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម រហូត​ពេញ​តំបន់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ព្រឹក​ឡើង នៅ​ពេល​ថ្វាយ​ដង្វាយ ក៏​មាន​ទឹក​ហូរ​មក​ពី​ខាង​ស្រុក​អេដំម នោះ​ច្រក​ភ្នំ​ក៏​មាន​ទឹក​ពេញ។

សូមមើលជំពូក

អាល់គីតាប

លុះ​ព្រឹក​ឡើង​ពេល​ធ្វើ​គូរបាន មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាស‌ពេញ​តំបន់​នោះ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 3:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ពេល​ថ្វាយ​សក្ការៈ‌បូជា​វេលា​ល្ងាច លោក​អេលីយ៉ា​ចូល​មក​ជិត​អាសនៈ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​ឲ្យ​ពួក​គេ​ឃើញ​ថា ទូលបង្គំ​ធ្វើ​ការ​ទាំង​នេះ​តាម​បញ្ជា​របស់​ព្រះអង្គ។


កាល​ជន‌ជាតិ​ម៉ូអាប់​ដឹង​ថា ស្ដេច​ទាំង​បី​អង្គ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ ពួក​គេ​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​មាន​វ័យ​អាច​បម្រើ​ទ័ព​បាន ទាំង​ក្មេង ទាំង​ចាស់ ហើយ​បញ្ជូន​ទ័ព​នោះ​ទៅ​ដាក់​តាម​ព្រំ‌ដែន។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹង ធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក


ព្រះអង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ព្រះអង្គ​អាច​ប្រទាន​នំបុ័ង និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​ដែរ​ឬ?


ពេល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវតា*​កាព្រី‌យ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។