Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 78:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ព្រះអង្គ​អាច​ប្រទាន​នំបុ័ង និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​ដែរ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 មើល៍! ព្រះអង្គ​បាន​វាយ​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ជ្រោះទឹក​ក៏​ហៀរ ចុះ​ព្រះអង្គ​អាច​ប្រទាន​អាហារ ឬ​រៀបចំ​សាច់​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ដែរ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​បាន​វាយ​ថ្ម​ឲ្យ​មាន​ទឹក​ផុល​ចេញមក ដូច​ជា​ទឹក​ជ្រោះ​ហូរ​ហៀរ​មែន ក៏​ប៉ុន្ដែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ង ឬ​ផ្គត់‌ផ្គង់​សាច់​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ បរិ‌ភោគ​បាន​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 មើល ទ្រង់​បាន​វាយ​ថ្មដា ឲ្យ​មាន​ទឹក​ផុល​ចេញ ហើយ​ឲ្យ​ជ្រោះ​មាន​ទឹក​ជន់​លិច​ច្រាំង ដូច្នេះ តើ​ទ្រង់​អាច​នឹង​ប្រទាន​ឲ្យ​មាន​នំបុ័ង​ដែរ​ឬ តើ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ឲ្យ​រាស្ត្រ​ទ្រង់​មាន​សាច់​បរិភោគ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ទ្រង់​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ទ្រង់​អាច​ប្រទាន​នំបុ័ង និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់​បាន​ដែរ​ឬ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 78:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជានិច្ច ពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។


ចូរ​ប្រាប់​ប្រជា‌ជន​ថា “ចូរ​នាំ​គ្នា​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ សម្រាប់​ថ្ងៃ​ស្អែក ព្រោះ​អ្នក​រាល់​គ្នា​នឹង​មាន​សាច់​បរិភោគ។ អ្នក​រាល់​គ្នា​បាន​យំ​សោក​ដាក់​ព្រះ‌អម្ចាស់​ថា: តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ? នៅ​ស្រុក​អេស៊ីប​ពួក​យើង​សប្បាយ​ជាង។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។


ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ?


លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​លោក​វាយ​ថ្ម‌ដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម