ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះបាទហេសេគាបានបង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។
២ ពង្សាវតារក្សត្រ 18:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួន ឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមព្រះរបស់ស្រុកទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយឲ្យស្រុកគេរួចពីកណ្ដាប់ដៃរបស់យើងបាន? ដូច្នេះ តើព្រះយេហូវ៉ានឹងជួយសង្គ្រោះក្រុងយេរូសាឡិមឲ្យរួចពីកណ្ដាប់ដៃយើងបានដែរឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងបណ្តាព្រះរបស់ស្រុកទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយឲ្យស្រុកគេរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ានឹងជួយសង្គ្រោះក្រុងយេរូសាឡិម ឲ្យរួចពីកណ្តាប់ដៃអញបានដែរ។ អាល់គីតាប ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួន ឲ្យរួចផុតពីកណ្តាប់ដៃរបស់យើងឡើយ។ ដូច្នេះ អុលឡោះតាអាឡាក៏ពុំអាចរំដោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្តាប់ដៃរបស់យើងបានដែរ!»។ |
ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះបាទហេសេគាបានបង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។
ព្រះករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្ដាច់*ដល់ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
ព្រះអម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេ
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលព្រះអម្ចាស់ ជាព្រះរបស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
ដូច្នេះ មិនត្រូវឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា នៅពេលនេះ កុំជឿសម្ដីរបស់ស្ដេចបែបនេះឡើយ! ដ្បិតគ្មានព្រះរបស់ប្រជាជាតិណាមួយ ឬនគរណាមួយ អាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើង ឬដូនតារបស់យើងបានឡើយ។ ដូច្នេះ ព្រះទាំងឡាយរបស់អ្នករាល់គ្នា ក៏ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
មាត់របស់គេពោរពេញទៅដោយ ពាក្យសម្ដីអាក្រក់ ពាក្យសម្ដីរបស់គេប្រៀបបាននឹងដាវ គេគិតថា គ្មាននរណាស្ដាប់ឮទេ?
ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។
មិនដែលមានពូថៅណាអួតខ្លួនថា ប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោង ជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃ ដែលកាន់វា ឲ្យកម្រើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់ អ្នកដែលប្រើវាដែរ!
ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលអស់លោកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង អស់លោកត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើអស់លោកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះអស់លោកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយអស់លោកឲ្យរួចពីកណ្ដាប់ដៃរបស់យើងឡើយ!»។
ចំណែកឯយើងវិញ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក តាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ព្រះណាផ្សេង ទៀតក្រៅពីយើងទេ ក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។