ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
២ កូរិនថូស 2:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ត ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបងប្អូនព្រួយចិត្តទេ គឺចង់សម្តែងឲ្យបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលុបរបស់ខ្ញុំចំពោះបងប្អូន។ ព្រះគម្ពីរខ្មែរសាកល ដ្បិតដែលខ្ញុំបានសរសេរមកអ្នករាល់គ្នាទាំងទឹកភ្នែកជាច្រើន គឺសរសេរដោយចេញពីទុក្ខវេទនាដ៏ធំ និងការឈឺចាប់នៃចិត្ត ហើយមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ដែលខ្ញុំមានជាពិសេសចំពោះអ្នករាល់គ្នា។ Khmer Christian Bible ខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងស្រក់ទឹកភ្នែក ដោយមានសេចក្ដីវេទនាជាច្រើន និងឈឺចាប់ក្នុងចិត្ដ មិនមែនដើម្បីឲ្យអ្នករាល់គ្នាព្រួយទេ គឺដើម្បីឲ្យអ្នករាល់គ្នាដឹងពីសេចក្ដីស្រឡាញ់ដែលខ្ញុំមានយ៉ាងលើសលប់ចំពោះអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងពិបាកចិត្ត ទាំងថប់ព្រួយ ទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់ពីសេចក្តីស្រឡាញ់ជាបរិបូរ ដែលខ្ញុំមានចំពោះអ្នករាល់គ្នាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង អាល់គីតាប ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ដ ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបងប្អូនព្រួយចិត្ដទេ គឺចង់សំដែងឲ្យបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ខ្ញុំចំពោះបងប្អូន។ |
ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ព្រោះខ្ញុំប្រច័ណ្ឌ បងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រិស្ត*។
ចំពោះខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិត បងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ?
ខ្ញុំសរសេរមក ដើម្បីលចិត្តបងប្អូនមើល ចង់ដឹងថា តើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ ឬយ៉ាងណា។
ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្តអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមក ដើម្បីឲ្យបងប្អូនមានឱកាសបង្ហាញទឹកចិត្តខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។
ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ត*។