Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 12:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត ​បងប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បងប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដូច្នេះ ខ្ញុំ​នឹង​ចំណាយ​រហូតដល់​អស់រលីង​ដោយអំណរយ៉ាងខ្លាំង ដើម្បី​ព្រលឹង​របស់អ្នករាល់គ្នា​។ ប្រសិនបើ​ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា​កាន់តែខ្លាំងឡើង តើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់តែតិចទៅ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 រីឯ​ខ្ញុំ​វិញ​ ដើម្បី​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ដោយ​អំណរ​បំផុត​ សូម្បី​តែ​ត្រូវ​ចំណាយ​ខ្លួន​ខ្ញុំ​ឲ្យ​អស់​ក្ដី​ បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​ តើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់​តែ​តិច​ទៅៗ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​អស់​រលីង​ពី​ខ្លួន​ផង ដោយ​ព្រោះ​ព្រលឹង​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​កាន់​តែ​ខ្លាំង​យ៉ាង​នេះ តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​កាន់​តែ​តិច​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ខ្ញុំៗ​សុខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​នឹង​ត្រូវ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះ​ព្រលឹង​របស់​អ្នក​រាល់​គ្នា ថ្វី​បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណា នោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ក៏​កាន់​តែ​ថយ​ចុះ​ប៉ុណ្ណោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ដ​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​បង​ប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បង​ប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?

សូមមើលជំពូក ចម្លង




២ កូរិនថូស 12:15
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​ឈប់​ខ្ញាល់ នឹង​សម្ដេច​អាប់‌សាឡុម​ទៀត ព្រោះ​ស្ដេច​លែង​ព្រួយ​ចិត្ត​អំពី​សម្ដេច​អាំណូន​សោយ​ទិវង្គត។


ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក្ដុក‌ក្ដួល​ក្នុង​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ស្ដេច​យាង​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​ទ្រង់​ព្រះ‌កន្សែង។ ស្ដេច​យាង​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ! គួរ​តែ​ឲ្យ​បិតា​ស្លាប់​ជំនួស​បុត្រ​វិញ! អាប់‌សា‌ឡុម បុត្រ​បិតា ឱ​បុត្រ​បិតា​អើយ!»។


ដ្បិត​ខ្ញុំ​បន់​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ព្រោះ​តែ​បងប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​សា​លោហិត​របស់​ខ្ញុំ​ផ្ទាល់


ដូច​បងប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បងប្អូន​ខ្ពស់​មុខ ហើយ​បងប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់‌យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។


បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​សម្រាល​ទុក្ខ និង​សង្គ្រោះ​បងប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​ឲ្យ​បងប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។


ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​មក​ពី​ខ្ញុំ​មិន​ស្រឡាញ់​បងប្អូន​ឬ? ទេ! ព្រះ‌ជាម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន។


ឥឡូវ​នេះ ខ្ញុំ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បងប្អូន​ជា​លើក​ទី​បី ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បងប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បងប្អូន​ឡើយ គឺ​ចង់​បាន​បងប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុក‌ម្ដាយ​ទេ គឺ​ឪពុក‌ម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​ឲ្យ​កូន!


ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ព្រះ‌គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​ឫទ្ធា‌នុភាព​របស់​ព្រះ‌គ្រិស្ត​មក​សណ្ឋិត​លើ​ខ្ញុំ។


សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បងប្អូន មាន​គោល​បំណង​ចៀស‌វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ បងប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។


ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បងប្អូន​វិញ បងប្អូន​ចេះ​តែ​មាន​ជីវិត​ចម្រើន​ឡើង។


សូម​បងប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​ឲ្យ​នរណា​ហិន‌ហោច ឬ​ក៏​កេង‌ប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។


ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បងប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បងប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បងប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បងប្អូន​ជានិច្ច។


បើ​បងប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។


ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម​ទុក​ជា​សក្ការ‌បូជា​បន្ថែម​ពី​លើ​យញ្ញ‌បូជា និង​ពី​លើ​តង្វាយ​នៃ​ជំនឿ​របស់​បងប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា​ដែរ។


ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បងប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត សម្រាប់​ព្រះ‌កាយ​របស់​ព្រះអង្គ ដែល​ជា​ក្រុម‌ជំនុំ*។


ដោយ​យើង​ជាប់​ចិត្ត​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បងប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​បងប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បងប្អូន​ខ្លាំង​ណាស់!។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រម​ទាំង​ទទួល​សិរី‌រុងរឿង​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​នោះ​ដែរ។


ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បងប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែ‌រក្សា​ព្រលឹង​បងប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បងប្អូន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បើ​បងប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ ទាំង​ថ្ងូរ បងប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម