ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 9:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​កុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅ‌ទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅ‌លួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា មាន​អ៊ូថាយ ជា​កូន​អាំមី‌ហ៊ូត ដែល​ជា​កូន​អំរី អំរី​ជា​កូន​អ៊ីមរី អ៊ីមរី​ជា​កូន​បានី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​ពួក​កូន​របស់​ពេរេស ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ ជា​កូន​អ៊ីមរីៗ ជា​កូន​បានី

សូមមើលជំពូក

អាល់គីតាប

ក្នុង​កុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅ​ទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅ​លួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។

សូមមើលជំពូក



១ របា‌ក្សត្រ 9:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេ‌រ៉ាស (អ៊ើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។


កូន​របស់​លោក​ពេរេស​មាន ហេស្រុន និង​ហាមុល។


កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល ។


ក្នុង​អំបូរ​ស៊ីឡូរ​មាន​លោក​អសា‌យ៉ា ជា​រៀម‌ច្បង​គេ និង​កូន​ចៅ​របស់​គាត់។


លោក​ហូឌា លោក​បានី និង​លោក​បេនី‌នូ។


ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន​មួយ​ចំនួន តាំង​ទី​លំ‌នៅ ក្នុង​ក្រុង​យេរូ‌សាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថា‌យ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ា‌រា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផា‌ធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេ‌លាល ក្នុង​អំបូរ​ពេរេស។


កូន​ចៅ​របស់​លោក​ពេរេស ដែល​មក​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម​សរុប​ទាំង​អស់​មាន​៤៦៨​នាក់ សុទ្ធ‌សឹង​ជា​មនុស្ស​ដែល​មាន​ចិត្ត​អង់‌អាច។


លោក​យេសួរ លោក​បានី លោក​សេរេ‌ប៊ីយ៉ា លោក​យ៉ាមីន លោក​អ័ក‌គូប លោក​សាប‌ថាយ លោក​ហូឌា លោក​ម៉ាសេ‌យ៉ា លោក​កេលី‌ថា លោក​អសា‌រា លោក​យ៉ូសា‌បាដ លោក​ហាណាន លោក​ពេឡា‌យ៉ា និង​ក្រុម​លេវី បក​ស្រាយ​ក្រឹត្យ‌វិន័យ​ពន្យល់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ឈរ​នៅ​ទី​នោះ។


កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន អំបូរ​សេឡា​ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស។