Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កូន​ចៅ​របស់​លោក​ពេរេស ដែល​មក​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម​សរុប​ទាំង​អស់​មាន​៤៦៨​នាក់ សុទ្ធ‌សឹង​ជា​មនុស្ស​ដែល​មាន​ចិត្ត​អង់‌អាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កូន​ចៅ​របស់​ពេរេស​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ក្លាហាន​ចំនួន ៤៦៨ នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អស់​ទាំង​កូន​ចៅ​របស់​ពេរេស​ដែល​នៅ​ក្រុង​យេរូ‌សាឡិម នោះ​មាន​មនុស្ស​ក្លាហាន​ចំនួន​៤៦៨​នាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កូន​ចៅ​របស់​លោក​ពេរេស ដែល​មក​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម​សរុប​ទាំង​អស់​មាន​៤៦៨​នាក់ សុទ្ធ‌សឹង​ជា​មនុស្ស​ដែល​មាន​ចិត្ត​អង់‌អាច។

សូមមើលជំពូក ចម្លង




នេហេមា 11:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ ហើយ​បង​របស់​វា​ក៏​កើត​ចេញ​មក។ ពេល​នោះ ឆ្មប​ពោល​ថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្ដើម​ចេញ​មុន!» គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ពេរេស”។


ក្នុង​កុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅ‌ទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅ‌លួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។


លោក​ម៉ាសេ‌យ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុល‌ហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប ដែល​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូ‌នី។


កូន​ចៅ​បេន‌យ៉ាមីន​មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអេដ ដែល​ត្រូវ​ជា​កូន​របស់​លោក​ពេដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​កូឡា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អ៊ីធាល ដែល​ត្រូវ​ជា​កូន​របស់​លោក​យេសា‌យ៉ា។


កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន អំបូរ​សេឡា​ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម