Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន​មួយ​ចំនួន តាំង​ទី​លំ‌នៅ ក្នុង​ក្រុង​យេរូ‌សាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថា‌យ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ា‌រា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផា‌ធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេ‌លាល ក្នុង​អំបូរ​ពេរេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឯ​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​ខ្លះ។ កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូ‌ស៊ីយ៉ា ដែល​ជា​កូន​សាការី សាការី​ជា​កូន​អ័ម៉ារា អ័ម៉ារា​ជា​កូន​សេផាធា សេផាធា​ជា​កូន​ម៉ាលេ‌លាល ក្នុង​ពូជ​ពង្ស​ពេរេស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម នោះ​មាន​ពួក​កូន​ចៅ​យូដា នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ខ្លះ​ដែរ ខាង​កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូស៊ីយ៉ា ដែល​ជា​កូន​សាការីៗ​ជា​កូន​អ័ម៉ារាៗ​ជា​កូន​សេផាធាៗ​ជា​កូន​ម៉ាលេ‌លាល នេះ​ក្នុង​ពួក​កូន​ចៅ​ពេរេស

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​ពុន‌យ៉ាមីន​មួយ​ចំនួន តាំង​ទី​លំ‌នៅ ក្នុង​ក្រុង​យេរូ‌សាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថា‌យ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ា‌រា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផា‌ធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេ‌លាល ក្នុង​អំបូរ​ពេរេស។

សូមមើលជំពូក ចម្លង




នេហេមា 11:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ ហើយ​បង​របស់​វា​ក៏​កើត​ចេញ​មក។ ពេល​នោះ ឆ្មប​ពោល​ថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្ដើម​ចេញ​មុន!» គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ពេរេស”។


ពួក​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន រស់​នៅ​តាម​ក្រុង​នានា ម្នាក់ៗ​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន។


លោក​ម៉ាសេ‌យ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុល‌ហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប ដែល​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូ‌នី។


លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម


លោក​ណាសូន​ជា​បុត្រ​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​ជា​បុត្រ​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែស‌រ៉ូម លោក​អែស‌រ៉ូម​ជា​បុត្រ​លោក​ពេរេស លោក​ពេរេស​ជា​បុត្រ​លោក​យូដា


នេះ​ជា​ពូជ‌ពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេត‌ស្រុន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម