ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់! ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។
១ របាក្សត្រ 16:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ ត្រេកអរសប្បាយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យសមុទ្រ និងបណ្ដាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចម្ការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យសមុទ្រ នឹងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចំការ នឹងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង អាល់គីតាប ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ ត្រេកអរសប្បាយ! |
ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់! ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។
ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះក្រុងស៊ីយ៉ូន ព្រះអង្គនឹងសង់ក្រុងទាំងឡាយ នៅស្រុកយូដាឡើងវិញ ប្រជាជននឹងរស់នៅក្នុងស្រុក ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។
ក៏ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំង ជាងសំឡេងមហាសាគរ ព្រះអង្គមានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។
ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ ឲ្យផែនដីបានរីករាយឡើង ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង!
អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី អស់អ្នកដែលធ្វើដំណើរតាមសមុទ្រ និងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រ កោះទាំងឡាយ ព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយ ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់ លោកយ៉ាកុបហើយ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។