អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើស!
១ របាក្សត្រ 16:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះ ទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ គឺពីការចំឡែករបស់ព្រះអង្គ និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឧស្ឋ របស់ព្រះអង្គមក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើ គឺពីការចំឡែករបស់ទ្រង់ នឹងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឱស្ឋទ្រង់មក អាល់គីតាប ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលទ្រង់បានធ្វើ ចូរនឹកដល់ការអស្ចារ្យ និងការជំនុំជម្រះ ទាំងប៉ុន្មានដែលទ្រង់បានសម្រេច។ |
អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើស!
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ!
ព្រះអង្គសព្វព្រះហឫទ័យឲ្យយើង នឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់តែងតែប្រណីសន្ដោស ហើយប្រកបដោយព្រះហឫទ័យអាណិតអាសូរ។
ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច សុទ្ធតែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ វិន័យរបស់ព្រះអម្ចាស់ សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញ នូវស្នាព្រះហស្ដរបស់ព្រះអង្គ ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
ពួកគេពុំបាននឹកឃើញពីទីសម្គាល់អស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីបទេ ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅតំបន់សូអានឡើយ។
នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា: ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។
ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ព្រះអង្គឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គដែរ!
ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ពិតមែនហើយ!»។
ដ្បិតព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ព្រះអង្គ»។