គេលែងហៅអ្នកថា“អាប់រ៉ាម”ទៀតហើយ តែអ្នកនឹងមានឈ្មោះថា“អប្រាហាំ”វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។
១ របាក្សត្រ 1:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកថេរ៉ាជាឪពុករបស់លោកអាប់រ៉ាម ពោលគឺលោកអប្រាហាំ ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងអាប់រ៉ាម គឺជាអ័ប្រាហាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងអាប់រ៉ាម គឺជាអ័ប្រាហាំ។ អាល់គីតាប លោកថេរ៉ា ជាឪពុករបស់លោកអាប់រ៉ាម ពោលគឺអ៊ីព្រហ៊ីម។ |
គេលែងហៅអ្នកថា“អាប់រ៉ាម”ទៀតហើយ តែអ្នកនឹងមានឈ្មោះថា“អប្រាហាំ”វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។
លោករេហ៊ូវជាឪពុករបស់លោកសេរូក លោកសេរូកជាឪពុករបស់លោកណាឃរ លោកណាឃរជាឪពុករបស់លោកថេរ៉ា
ឱព្រះជាអម្ចាស់អើយ គឺព្រះអង្គហើយ ដែលបានជ្រើសរើសលោកអាប់រ៉ាម និងនាំលោកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេ ហើយព្រះអង្គប្រទាននាមលោកថាអប្រាហាំ។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។