រីឯលោកសិមដែលជាបងបង្អស់របស់លោកយ៉ាផែត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
១ របាក្សត្រ 1:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកសិមមាន អេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និងមែសេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និងមែសេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ នឹងមែសេក អាល់គីតាប កូនរបស់លោកសិម មានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និងមែសេក។ |
រីឯលោកសិមដែលជាបងបង្អស់របស់លោកយ៉ាផែត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
នេះជាបញ្ជីរាយនាមកូនចៅរបស់លោកសិម។ ពេលលោកសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ លោកបង្កើតបានអើប៉ាក់សាឌ។
នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្ដេចស្រុកកូយីម
នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើព្រះជាម្ចាស់ ជាព្រះរបស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងពីជំនាន់ដែលព្រះចៅអេសារ-ហាដោន ជាស្ដេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។
ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរ គឺពួកគេបានចូលដៃជាមួយ ពូជពង្សរបស់លោកឡុត។ - សម្រាក
នៅគ្រានោះ ព្រះអម្ចាស់សម្តែងបារមីសាជាថ្មី ដើម្បីលោះប្រជាជនរបស់ព្រះអង្គ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។
ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។ កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ ដ្បិតព្រះអម្ចាស់នឹងធ្វើឲ្យពួកគេបាក់អំនួត ទាំងអស់គ្នា។
កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក ហើយក៏មានរទេះចម្បាំង និងកងពលសេះ មកជាមួយដែរ។ រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
ស្ដេចទាំងអស់របស់ស្រុកស៊ីមរី ស្ដេចទាំងអស់របស់ស្រុកអេឡាំ និងស្ដេចទាំងអស់របស់ស្រុកមេឌី
អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត នាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នក ពួកគេជាអ្នកចម្បាំងរបស់អ្នក ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក ព្រមទាំងផ្ដល់ឲ្យអ្នកបានរុងរឿង។
ស្រុកខារ៉ាន កាណេ និងអេដែន អ្នកជំនួញពីស្រុកសេបា អាស្ស៊ីរី និងគីលម៉ាដ នាំគ្នារកស៊ីជាមួយអ្នក
ស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពទាំងមូលដែលស្លាប់ដោយមុខដាវ ក៏នៅទីនោះទាំងអស់គ្នាដែរ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។
ស្ដេចស្រុកអេឡាំ និងកងពលទាំងមូល ត្រូវដួលស្លាប់ដោយមុខដាវទាំងអស់គ្នា ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័របានធ្លាក់ទៅក្នុងទីជម្រៅ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។
ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។
ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ អាណិតអាសូរដល់ជនកំព្រា។
លោកបាឡាមក៏ថ្លែងដូចតទៅ៖ «ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្ដាសាកូនចៅយ៉ាកុប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល!
លោកសេឡាជាបុត្រលោកកៃណាន លោកកៃណានជាបុត្រលោកអើប៉ាកសាដ លោកអើប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក