Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 រីឯ​លោក​សិម​ដែល​ជា​បង​បង្អស់​របស់​លោក​យ៉ា‌ផែត ក៏​មាន​កូន​ជា​ច្រើន​ដែរ។ គាត់​ជា​បុព្វបុរស​របស់​ជន‌ជាតិ​ហេប៊ើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 រីឯ​សិម​ដែលជា​ដូនតា​នៃ​កូនចៅ​ទាំងអស់​របស់​ហេប៊ើរ ជា​បងប្រុស​របស់​យ៉ាផែត ក៏​បាន​បង្កើត​កូន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ឯ​សិម​ដែល​ជា​ឪពុករបស់​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត​ក៏​មាន​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​សិម ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត នោះ​ក៏​មាន​កូន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 រីឯ​សិម​ដែល​ជា​បង​បង្អស់​របស់​យ៉ាផេត ក៏​មាន​កូន​ជា​ច្រើន​ដែរ។ គាត់​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​ហេប៊ើរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជន‌ជាតិ​ទាំង​នោះ​ហើយ​ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។


កូន​របស់​លោក​សិម​មាន​អេឡាំ អាស‌ស៊ើរ អើប៉ាកសាឌ ‌លូឌ និង​អើរ៉ាម។


ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។


កូន​របស់​លោក​សិម​មាន អេឡាំ អាស‌ស៊ើរ អើប៉ាក‌សាឌ លូឌ អើរ៉ាម អ៊ូស‌ហ៊ូល កេធើរ និង​មែសេក។


ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាប‌ឆេះ អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។


មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម