ព្រះបាទដាវីឌយាងឡើងភ្នំដើមអូលីវ ដោយទ្រង់ព្រះកន្សែងផង ស្ដេចទទូរព្រះសិរសា ហើយយាងព្រះបាទាទទេ។ រីឯបណ្ដាជនទាំងអស់ដែលឡើងទៅជាមួយស្ដេចក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
អេសេគាល 24:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើង មិនត្រូវបិទបាំងបបូរមាត់អ្នក ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំឲ្យយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវឲ្យរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើងវិញ មិនត្រូវឲ្យបិទបាំងបបូរមាត់ឯង ឬស៊ីអាហារធម្មតាទេ អាល់គីតាប ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។ |
ព្រះបាទដាវីឌយាងឡើងភ្នំដើមអូលីវ ដោយទ្រង់ព្រះកន្សែងផង ស្ដេចទទូរព្រះសិរសា ហើយយាងព្រះបាទាទទេ។ រីឯបណ្ដាជនទាំងអស់ដែលឡើងទៅជាមួយស្ដេចក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទុកចិត្តលើព្រះអង្គទៅ មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចម្រុងចម្រើននោះឡើយ ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាព្រះជាម្ចាស់ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយ ជាកូនរបស់លោកអម៉ូសថា៖ «ចូរស្រាយបាវដែលអ្នកស្លៀកជាប់នឹងចង្កេះ និងដោះស្បែកជើងចេញទៅ»។ លោកអេសាយធ្វើតាម គឺលោកដើរខ្លួនទទេ ហើយក៏មិនពាក់ស្បែកជើងដែរ។
ចូរទូលស្ដេច និងមាតារបស់ស្ដេចថា: “សូមគង់ផ្ទាល់នឹងដីទៅ! ដ្បិតមកុដរាជ្យរបស់ព្រះករុណា បានធ្លាក់ចុះពីសិរសាហើយ”។
នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើង ខ្ញុំធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ។
ពួកគេត្រូវពាក់ឈ្នួតធ្វើពីក្រណាត់ទេសឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះ នាំឲ្យបែកញើសឡើយ។
ពួកគេនឹងលែងធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់ យញ្ញបូជារបស់ពួកគេមិនគាប់ព្រះហឫទ័យ របស់ព្រះអង្គឡើយ។ សាច់នៃយញ្ញបូជាដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ នឹងក្លាយទៅជាជនមិនបរិសុទ្ធ។ អាហាររបស់គេបានត្រឹមតែ ចម្អែតក្រពះប៉ុណ្ណោះ គេមិនអាចយកចូលមកក្នុងដំណាក់របស់ ព្រះអម្ចាស់បានឡើយ។
បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់ព្រះអម្ចាស់ចុះ។
អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។
មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ហើយបានទទួលពិធីចាក់ប្រេងតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈ មិនត្រូវដកឈ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។
នៅថ្ងៃនោះ សម្រែកថ្ងូរនឹងមកជំនួស ចម្រៀងសប្បាយនៅក្នុងវិហារហ្លួង។ មានសាកសពពាសពេញ ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។
ផ្ទុយទៅវិញ ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គ ចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!
កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖