Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 9:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់ យញ្ញ‌បូជា​របស់​ពួក​គេ​មិន​គាប់​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ​ឡើយ។ សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគ ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។ អាហារ​របស់​គេ​បាន​ត្រឹម​តែ ចម្អែត​ក្រពះ​ប៉ុណ្ណោះ គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ ព្រះ‌អម្ចាស់​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​យញ្ញ‌បូជា​របស់​គេ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ឡើយ យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ អស់​អ្នក​ដែល​បរិភោគ​នឹង​ត្រូវ​ស្មោក‌គ្រោក នំបុ័ង​របស់​គេ​នឹង​បាន​សម្រាប់​តែ ចម្អែត​ខ្លួន​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ដំណាក់ របស់​ព្រះ‌យេហូវ៉ា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក៏​មិន​បាន​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ អស់​ទាំង​យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា​នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ​វិញ អស់​អ្នក​ណា​ដែល​ស៊ី​ទៅ នឹង​ត្រូវ​ស្មោក‌គ្រោក​ហើយ នំបុ័ង​របស់​គេ​នឹង​បាន​សំរាប់​តែ​ចំអែត​ពោះ​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ជូនអុលឡោះ‌តាអាឡា គូរបាន​របស់​ពួក​គេ​មិន​គាប់​បំណង របស់​ទ្រង់​ឡើយ។ សាច់​នៃ​គូរបាន​ដែល​ពួក​គេ​បរិភោគ ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។ អាហារ​របស់​គេ​បាន​ត្រឹម​តែ ចំអែត​ក្រពះ​ប៉ុណ្ណោះ គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ អុលឡោះ‌តាអាឡា​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ហូសេ 9:4
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ដ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​ទី​មួយ។


គេ​រៀបចំ​នំប៉័ង​សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។


អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថា ជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈ អ្នក​រាល់​គ្នា​ច្រួច‌ស្រា និង​សែន​នៅ​លើ​នោះ។ តើ​ឲ្យ​យើង​អត់​ទ្រាំ​បាន​ឬ?


រីឯ​អ្នក​ដែល​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជា តែ​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​យញ្ញ‌បូជា តែ​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ តែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប តែ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម


គ្មាន​នរណា​កាច់​នំបុ័ង​ចែក​ដល់​គ្រួសារ​ដែល​កាន់​ទុក្ខ ហើយ​ក៏​គ្មាន​នរណា​លើក​ពែង​ជូន​គេ ដើម្បី​ជួយ​រំលែក​ទុក្ខ​អ្នក​ដែល​បាត់​បង់​ឪពុក‌ម្ដាយ​ដែរ។


តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ថ្វាយ​យើង​ឬ? យើង​មិន​ព្រម​ទទួល​តង្វាយ​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​យញ្ញ‌បូជា របស់​អ្នក​រាល់​គ្នា​ដែរ»។


ចូរ​ខ្សឹក‌ខ្សួល​យ៉ាង​ស្ងាត់​ស្ងៀម តែ​កុំ​កាន់​ទុក្ខ​ឲ្យ​សោះ។ ត្រូវ​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា កុំ​បាំង​មុខ ឬ​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ឡើយ»។


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ទេ។


យុវជន​ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា‌ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។


ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា គ្មាន​ស្តូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ ។


ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។


ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញ‌បូជា​ឲ្យ​យើង ព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។ ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់ មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេ យើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។ ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។


ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​ទៅ! អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខងារ​បម្រើ​អាសនៈ ចូរ​សោក​សង្រេង​ទៅ! អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។


គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។


ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​លែង ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំង‌បាយជូរ និង​ប្រេង ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។


«ចូរ​ប្រាប់​អើរ៉ុន​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គាត់ នៅ​គ្រប់​ជំនាន់ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ដែល​មាន​រូប​រាង​កាយ​មិន​ធម្មតា នាំ​យក​តង្វាយ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ឡើយ។


ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​បូជា‌ចារ្យ​អើរ៉ុន អ្នក​មាន​រូប​រាង​កាយ​មិន​ធម្មតា មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ឡើយ។ ដោយ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា​ដូច្នេះ គេ​មិន​អាច​នាំ​យក​អាហារ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ទេ។


ពួក​គេ​ត្រូវ​តែ​វិសុទ្ធ​សម្រាប់​ព្រះ​របស់​ខ្លួន ហើយ​មិន​បន្ថោក​ព្រះ‌នាម​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​ពួក​គេ​មាន​មុខងារ​ថ្វាយ​យញ្ញ‌បូជា និង​អាហារ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ដូច្នេះ ពួក​គេ​ត្រូវ​តែ​វិសុទ្ធ។


ចូរ​ចាត់​ទុក​បូជា‌ចារ្យ​ជា​មនុស្ស​វិសុទ្ធ ព្រោះ​គេ​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​របស់​អ្នក។ គេ​ជា​មនុស្ស​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។


ពេល​អ្នក​រាល់​គ្នា​យក​តង្វាយ​ដុត និង​តង្វាយ​ម្សៅ មក​ឲ្យ​យើង យើង​មិន​ពេញ​ចិត្ត​ទេ យើង​ក៏​មិន​រវី‌រវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។


អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក ជោក​អាសនៈ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រោះ​ព្រះអង្គ​លែង​រវី‌រវល់​នឹង​តង្វាយ របស់​អ្នក​រាល់​គ្នា ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីៗ​ដែល អ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។


អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។


«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​តង្វាយ និង​អាហារ​សម្រាប់​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​បាន​តាម​ពេល​កំណត់ គឺ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។


ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​ក្រាល​លើ​តុ​សម្រាប់​តម្កល់​នំប៉័ង រួច​យក​ចាន ពែង ចាន‌គោម ព្រម​ទាំង​ថូ​សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា មក​ដាក់​ពី​លើ។ រីឯ​នំប៉័ង​ស្ថិត​នៅ​លើ​តុ​នោះ​ស្រាប់។


ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំ ផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។


នៅ​ពេល​ទូលបង្គំ​កាន់​ទុក្ខ ទូលបង្គំ​ពុំ​បាន​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់​នេះ​ទេ។ ទូលបង្គំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សម្រាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​ឲ្យ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូលបង្គំ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​ទូលបង្គំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម