ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។
លោកុប្បត្តិ 41:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ ព្រះគម្ពីរខ្មែរសាកល នោះមើល៍! មានកួរស្រូវប្រាំពីរដែលស្កក ហើយស្លោកដោយខ្យល់ទិសខាងកើត ដុះឡើងតាមក្រោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមក មានស្រូវប្រាំពីរកួរតូចៗ ដែលស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកមានគួរស្រូវ៧តូចៗ ហើយស្កកដោយខ្យល់ពីទិសខាងកើតបែកមកជាខាងក្រោយ អាល់គីតាប ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្តៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ |
ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។
បន្ទាប់មក ស្ដេចផ្ទំលក់សាជាថ្មី ហើយទ្រង់សុបិនម្ដងទៀត។ ស្ដេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ
កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។
ទោះបីទំពាំងបាយជូរនេះដុះយ៉ាងមាំក្ដី ក៏វាពុំអាចលូតលាស់បានដែរ។ ពេលមានខ្យល់បក់ពីទិសខាងកើត វាមុខជាក្រៀមស្ងួតមិនខាន គឺវានឹងក្រៀមនៅលើដីដែលវាដុះនោះ»។
ប៉ុន្តែ ដើមទំពាំងបាយជូរនោះត្រូវគេរម្លើង យ៉ាងកំរោល ហើយរលំទៅលើដី។ ខ្យល់ពីទិសខាងកើតបក់មក ធ្វើឲ្យផ្លែវាស្វិតក្រៀម រីឯមែកធំៗ ក៏ដាច់ចេញពីដើម ក្រៀមស្ងួត ហើយត្រូវភ្លើងឆេះអស់ទៅ។
«អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រាអែលចេះតែបោកប្រាស់យើង» តែយូដាស្ថិតនៅជាប់នឹងព្រះជាម្ចាស់នៅឡើយ គេស្មោះត្រង់នឹងព្រះដ៏វិសុទ្ធ។
ទោះបីអេប្រាអ៊ីមរីកចម្រើនឡើង នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្ដី គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត គឺខ្យល់របស់ព្រះអម្ចាស់បក់ពីវាលរហោស្ថាន ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។ សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីក្នុងឃ្លាំង។
លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។