ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។
យ៉ូប 17:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេជាមនុស្សដែលហៅមិត្តភក្ដិ មកចែកទ្រព្យសម្បត្តិ តែមិនទុកឲ្យកូនចៅទទួលចំណែកទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេលួងលោមមិត្តសម្លាញ់ខ្លួន ឲ្យតែបានទ្រព្យសម្បត្តិ ហើយភ្នែករបស់កូនគេកាន់តែងងឹត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេលួងលោមមិត្រសំឡាញ់ខ្លួនឲ្យតែបានរបឹប ហើយកូនចៅគេកាន់តែងងឹតភ្នែកទៅ។ អាល់គីតាប ពួកគេជាមនុស្សដែលហៅមិត្តភក្ដិ មកចែកទ្រព្យសម្បត្តិ តែមិនទុកឲ្យកូនចៅទទួលចំណែកទេ។ |
ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។
ចំណែកឯមនុស្សអាក្រក់វិញ ភ្នែករបស់ពួកគេនឹងងងឹតទៅៗ ពួកគេរកទីពឹងពុំបានឡើយ ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
អ្នកនិយាយដើមគេរមែងបើកកកាយការសម្ងាត់ កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។
យើងទន្ទឹងរង់ចាំរហូតដល់ផ្សាភ្នែក តែមិនឃើញមាននរណាមកសង្គ្រោះសោះ យើងឃ្លាំមើល ហើយឃ្លាំមើលទៀត តែគ្មានប្រជាជាតិណាមួយសង្គ្រោះយើងទេ។
មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកដែរ។
មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោសប្រហារជីវិតដែរ។ យើងជាព្រះអម្ចាស់។
ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នកនឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នកសម្រាកដែរ។ ព្រះអម្ចាស់នឹងធ្វើឲ្យចិត្តអ្នកពុំបានស្ងប់ ឲ្យភ្នែករបស់អ្នកស្រវាំង ហើយឲ្យចិត្តគំនិតរបស់អ្នកឈឺចាប់។
បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។