យើងនឹងរំដោះអ្នកឲ្យរួចផុតពី កណ្ដាប់ដៃរបស់មនុស្សអាក្រក់ យើងនឹងដោះលែងអ្នកពីអំណាចរបស់ មនុស្សឃោរឃៅ។
យើងនឹងជួយឲ្យអ្នករួចពីកណ្ដាប់ដៃ នៃមនុស្សអាក្រក់ ហើយលោះអ្នកចេញពីកណ្ដាប់ដៃ នៃមនុស្សដែលគួរស្ញែងខ្លាច។
អញនឹងជួយឲ្យឯងរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ ហើយនឹងលោះឯងចេញពីកណ្តាប់ដៃនៃមនុស្សដែលគួរស្ញែងខ្លាច។
សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំឭកឈ្មោះពុក ឈ្មោះរបស់លោកអប្រាហាំជាជីតា និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។
អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នក ដែលស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។
ស្ដេចដែលកាន់អំណាចផ្ដាច់ការ នឹងត្រូវវិនាសសូន្យ ហើយអ្នកដែលមើលងាយព្រះជាម្ចាស់ ក៏នឹងសាបសូន្យអស់ដែរ។ អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ នឹងត្រូវបាត់បង់ជីវិតជាពុំខាន
ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា កម្ទេចចំបើងដែលហុយឡើង។
យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាព្រះអម្ចាស់ ដែលសង្គ្រោះ និងលោះអ្នក យើងជាព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធានុភាព។
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់ ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធិបារមី។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
សូមច្រៀងថ្វាយព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
លោកអហ៊ីកាម ជាកូនរបស់លោកសាផាន តែងតែការពារលោកយេរេមាជានិច្ច។ គាត់រារាំងមិនឲ្យគេប្រគល់លោកយេរេមា ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចង់ប្រហារជីវិតលោកឡើយ។
ព្រះអម្ចាស់រំដោះកូនចៅរបស់លោកយ៉ាកុប ព្រះអង្គលោះពួកគេឲ្យរួចពីខ្មាំង ដែលមានកម្លាំងខ្លាំងជាងពួកគេ។
លោកយេរេមាស្នាក់នៅក្នុងបន្ទាយរបស់កងរក្សាស្ដេច រហូតដល់ថ្ងៃដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងយេរូសាឡឹម ។
ចំពោះព្យាការីយេរេមាវិញ ព្រះចៅនេប៊ូក្នេសាបានបញ្ជាឲ្យលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូថា៖
«ចូរលោកនាំគាត់ទៅ ហើយទំនុកបម្រុងគាត់ផង កុំធ្វើបាបគាត់ឲ្យសោះ ប្រសិនបើគាត់ចង់បានអ្វី ចូរប្រគល់ឲ្យចុះ»។
ប៉ុន្តែ ព្រះដែលលោះពួកគេ ទ្រង់ប្រកបដោយឫទ្ធានុភាព ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះអង្គពិតជារកយុត្តិធម៌ឲ្យពួកគេ ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ អ្នកស្រុកបាប៊ីឡូនកើតចលាចល។
បពិត្រព្រះរាជា ព្រះដែលទូលបង្គំយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីព្រះហស្ដរបស់ព្រះករុណាជាមិនខាន។
ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ ដែលគ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចទេវតា »។
សូមកុំបណ្ដោយឲ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។]
ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត នឹងកម្ទេចមារ*សាតាំងឲ្យនៅក្រោមបាតជើងរបស់បងប្អូន ក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយព្រះអង្គក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយ យើងសង្ឃឹមថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន។