ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 5:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ប្រមុខ​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ទៅ​ជា​មួយ​ដេបូរ៉ា។ កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។ រីឯ​កុល‌សម្ព័ន្ធ​រូបេន​វិញ គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​អ៊ីសា‌ខារ មក​រួម​ជា​មួយ​ដេបូរ៉ា ហើយ​ពួក​អ៊ីសា‌ខារ​ស្មោះ​ចំពោះ​បារ៉ាក​ដែរ គេ​ប្រញាប់​ប្រញាល់​ចុះ​ក្នុង​ជ្រលង​ភ្នំ តាម​ដាន​ជើង​លោក។ ឯក្នុង​ចំណោម​ពួក​រូបេន​វិញ មាន​ការ​អល់​អែ​ក​នៅ​ក្នុង​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​អ៊ីសាខារ ក៏​នៅ​ជា​មួយ​នឹង​ដេបូរ៉ា ហើយ​ពួក​អ៊ីសាខារ​បាន​តាម​បារ៉ាក​ដែរ គេ​បាន​ទទួល​បង្គាប់​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​តាម‌ដាន​ជើង​លោក រីឯ​ពួក​រូបេន​នៅ​ត្រង់​ជ្រោះ​ទឹក នោះ​មាន​ចិត្ត​នឹក​សំរេច​ការ​យ៉ាង​ធំ

សូមមើលជំពូក

អាល់គីតាប

ពួក​ប្រមុខ​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ទៅ​ជា​មួយ​ដេបូ‌រ៉ា។ កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។ រីឯ​កុល‌សម្ព័ន្ធ​រូបេន​វិញ គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 5:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​លោក​ស្រី​លេអា មាន: រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ និង​ពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។


មនុស្ស​កម្ជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​ខាង​ក្រៅ វា​មុខ​ជា​ហែក​ខ្ញុំ​ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន»។


លោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណា‌បាស​បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។


រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន ធ្វើ​ដំណើរ​ដល់​ក្រុង​អាសុស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។


ព្រោះ​ខ្ញុំ​ប្រច័ណ្ឌ បងប្អូន ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បងប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បងប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី​យក​ទៅ​ថ្វាយ​ព្រះ‌គ្រិស្ត*។


នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​ណែប‌ថាលី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សម្រេច​ចិត្ត​ទៅ​ជា​មួយ​លោក ហើយ​លោក​ស្រី​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


ពេល​នោះ លោក​ស្រី​ដេបូរ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ ព្រះ‌អម្ចាស់​ផ្ទាល់​យាង​នាំ​មុខ​លោក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាបោរ ដោយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ មក​ជា​មួយ​លោក​ដែរ។


ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​សាប់យូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។


ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ ហើយ​ស្ដាប់​សំឡេង​ពួក​គង្វាល ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ? មែន​ហើយ នៅ​ក្នុង​ពួក​រូបេន គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។