Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ និង​ពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ខាង​ពួក​កូន​ចៅ​អ៊ីសា‌ខារ មាន​មនុស្ស​ដែល​អាច​សម្គាល់​ពេល​វេលា អាច​ដឹង​ថា​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​ពីររយ​នាក់ ហើយ​ពួក​បង‌ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ខាង​ពួក​កូន​ចៅ​អ៊ីសាខារ នោះ​មាន​មនុស្ស​ដែល​ស្គាល់​សម័យ​អាច​នឹង​ដឹង​ជា​សាសន៍​អ៊ីស្រាអែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​២០០​នាក់ ហើយ​ពួក​បង​ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ និង​ពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សំគាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:32
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន ១៨ ០០០​នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ។


នៅ​ជា​មួយ​ពួក​គេ មាន​ពួក​ទាហាន​ប្រដាប់​អាវុធ ដែល​អាច​ធ្វើ​សឹក​បាន ចំនួន ៣៦ ០០០​នាក់ ដោយ​គិត​តាម​វង្ស​ត្រកូល និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ។


ស្ដេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរា‌ចារ្យ ដែល​ជា​អ្នក​មាន​ភារ‌កិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្ដេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី​ការ និង​ទំនៀម‌ទម្លាប់។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កល‌ល្បិច​របស់​ខ្លួន។


អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។


ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​កម្លាំង ជាង​អភិបាល​ដប់​នាក់​នៅ​ក្នុង​ក្រុង​មួយ​ទៅ​ទៀត។


ប្រាជ្ញា​ប្រសើរ​ជាង​គ្រឿង​សស្ត្រា‌វុធ ប៉ុន្តែ មនុស្ស​បាប​តែ​ម្នាក់​អាច​រំលាយ​ការ​ល្អ​ជា​ច្រើន។


ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត។ ប្រាជ្ញា​វាង‌វៃ និង​ការ​ស្គាល់​ព្រះ‌អម្ចាស់ នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​ឲ្យ​អ្នក ហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃ‌ថ្នូរ​របស់​អ្នក!


ព្រះ‌អម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ទៅ​កាន់​អ្នក​ក្រុង ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច ព្រះ‌នាម​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយ ចូរ​នាំ​គ្នា​ស្ដាប់!


នៅ​ពេល​ព្រឹក​ព្រហាម កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ខ្មៅ​ដាស អ្នក​រាល់​គ្នា​តែង​ពោល​ថា ថ្ងៃ​នេះ​ភ្លៀង​ហើយ។ អ្នក​រាល់​គ្នា​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សម្គាល់​នា​សម័យ​នេះ​សោះ!]


ហេតុ​នេះ មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះគិត​ឲ្យ​យល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់។


កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បា ដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើង អំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របី ដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយ ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្នែង​ម្ខាង គឺ​អេប្រាអ៊ីម ដែល​មាន​គ្នា​ច្រើន​អនេក‌អនន្ត ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេ ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម