ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។
ទំនុកតម្កើង 80:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នា ដណ្ដើមយកទឹកដីយើងខ្ញុំ ហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំទៅជាហេតុបង្កជម្លោះដល់អ្នកជិតខាងរបស់យើងខ្ញុំ ហើយពួកសត្រូវរបស់យើងខ្ញុំសើចចំអកឲ្យយើងខ្ញុំក្នុងចំណោមពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំទៅជាដើមហេតុ នៃការទាស់ទែងគ្នា ដល់ពួកអ្នកជិតខាងយើងខ្ញុំ ហើយខ្មាំងសត្រូវរបស់យើងខ្ញុំ គេនាំគ្នាសើចចំអក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីទាស់ទែងគ្នា ដល់ពួកអ្នកជិតខាង ពួកខ្មាំងសត្រូវរបស់យើងខ្ញុំក៏សើចឡកក្នុងពួកគេ អាល់គីតាប ទ្រង់ធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នា ដណ្ដើមយកទឹកដីយើងខ្ញុំ ហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។ |
ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។
អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ យករឿងយើងខ្ញុំទៅលេងសើច។
ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន!
តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែល។
អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងមូលនាំគ្នាជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។
ម៉ូអាប់អើយ ពីមុនអ្នកធ្លាប់សើចចំអកឲ្យអ៊ីស្រាអែល អ្នកងក់ក្បាលឡកឡឺយ ធ្វើហាក់ដូចជាអ៊ីស្រាអែលស្ថិតនៅក្នុងចំណោមចោរដែលគេចាប់បាន។
ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កម្ទេច និងចំអកឡកឡឺយឲ្យអ្នក។
មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្តត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះព្យាការី*ទាំងពីររូបបានធ្វើឲ្យមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។
ក្នុងពេលពួកគេកំពុងតែសប្បាយយ៉ាងខ្លាំងនោះ គេក៏និយាយថា៖ «ចូរហៅសាំសុនមកឲ្យវាឡកកំប្លែងឲ្យយើងមើល»។ ពួកគេអូសលោកសាំសុនចេញពីគុក ដើម្បីឡកឲ្យពួកគេមើល។ ពួកគេដាក់លោកនៅចន្លោះសសរវិហារ។