ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
ទំនុកតម្កើង 44:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង! ដោយព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមរំដោះយើងខ្ញុំផង។ ព្រះគម្ពីរខ្មែរសាកល សូមក្រោកឡើង ធ្វើជាជំនួយដល់យើងខ្ញុំផង! ដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមប្រោសលោះយើងខ្ញុំផង!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមក្រោកឡើង សូមយាងមកជួយយើងខ្ញុំផង! សូមលោះយើងខ្ញុំ ដោយយល់ដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់តើនឡើងជួយយើងខ្ញុំ ហើយលោះយើងខ្ញុំ ដោយយល់ដល់ សេចក្ដីសប្បុរសរបស់ទ្រង់ផង។ អាល់គីតាប សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង! ដោយចិត្តមេត្តាករុណាចំពោះយើងខ្ញុំ សូមរំដោះយើងខ្ញុំផង។ |
ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
រីឯទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតែអំពើទៀងត្រង់។ សូមរំដោះទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំផង!។