ព្រះអម្ចាស់អើយ សូមសង្គ្រោះព្រះរាជាផង! ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង!
ទំនុកតម្កើង 118:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ! ព្រះអម្ចាស់អើយ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! ព្រះគម្ពីរខ្មែរសាកល ឱព្រះយេហូវ៉ាអើយ! យើងខ្ញុំទូលអង្វរដល់ព្រះអង្គ សូមសង្គ្រោះផង! ឱព្រះយេហូវ៉ាអើយ! យើងខ្ញុំទូលអង្វរដល់ព្រះអង្គ សូមធ្វើឲ្យយើងខ្ញុំចម្រើនឡើងផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ សូមសង្គ្រោះយើងខ្ញុំ! ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមជួយសង្គ្រោះឥឡូវ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមចាត់សេចក្ដីចំរើនមកឥឡូវ អាល់គីតាប អុលឡោះតាអាឡាអើយ សូមសង្គ្រោះយើងខ្ញុំ! អុលឡោះតាអាឡាអើយ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! |
ព្រះអម្ចាស់អើយ សូមសង្គ្រោះព្រះរាជាផង! ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង!
សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។
ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសម្តែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង សូមជួយឲ្យកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន ពិតមែនហើយ សូមជួយឲ្យកិច្ចការរបស់យើងខ្ញុំ បានខ្ជាប់ខ្ជួនរហូតតទៅ។