ប្រសិនបើព្រះករុណាឲ្យពួកគេទៅជាមួយ ទោះបីព្រះករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្ដី ក៏ព្រះជាម្ចាស់ធ្វើឲ្យព្រះករុណាបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលប្រទានជ័យជម្នះ ឬធ្វើឲ្យបរាជ័យ»។
ណាហ៊ុម 2:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពខ្មាំងឡើងមកវាយសម្រុកអ្នកហើយ! ចូរការពារកំពែងក្រុងរបស់អ្នក ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង និងមានទឹកចិត្តក្លាហានឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្រូវបានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចម្រើនកម្លាំងយ៉ាងសន្ធឹកចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកដែលកំចាត់កំចាយ បានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវឲ្យចាំយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចំរើនកំឡាំងយ៉ាងសន្ធឹកចុះ អាល់គីតាប កងទ័ពខ្មាំងឡើងមកវាយសំរុកអ្នកហើយ! ចូរការពារកំពែងក្រុងរបស់អ្នក ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង និងមានទឹកចិត្តក្លាហានឡើង។ |
ប្រសិនបើព្រះករុណាឲ្យពួកគេទៅជាមួយ ទោះបីព្រះករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្ដី ក៏ព្រះជាម្ចាស់ធ្វើឲ្យព្រះករុណាបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលប្រទានជ័យជម្នះ ឬធ្វើឲ្យបរាជ័យ»។
តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់ គឺពាក្យអរព្រះគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកព្រះអង្គទាំងអស់គ្នា។
គឺមនុស្សដែលមានចិត្តកាចសាហាវ វាយធ្វើបាបប្រជាជនឥតស្រាកស្រាន្ត មនុស្សដែលមានចិត្តកំរោល ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះ និងតាមព្យាបាទពួកគេឥតត្រាប្រណី។
កងទ័ពដ៏ច្រើនឥតគណនា របស់ប្រជាជាតិទាំងឡាយដែលលើកគ្នាមក ច្បាំង ឡោមព័ទ្ធ និងចង់កម្ទេច យេរូសាឡឹមដែលជាអាសនៈរបស់ព្រះជាម្ចាស់ មុខជាត្រូវបាត់សូន្យទៅវិញ ដូចគេយល់សប្ដិ និងដូចសុបិននិមិត្តនៅពេលយប់ដែរ។
ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មាន ដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូន នឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគ ហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគ តែគេភ្ញាក់ឡើងក្រពះនៅទទេ។ អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួន កំពុងផឹកទឹក តែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។
អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
បាប៊ីឡូនដែលប្រៀបដូចជាញញួរដំកម្ទេច ផែនដីទាំងមូល បែរជាបាក់បែកខ្ទេចខ្ទីអស់! ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន ក្នុងចំណោមប្រជាជាតិនានាដូច្នេះ!