ដានីយ៉ែល 5:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម ។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ទ្រង់ផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្ដេច។
សូមមើលជំពូក
នៅពេលបេលសាសារបានភ្លក់ស្រាហើយ ទ្រង់ក៏បញ្ជាឲ្យយកភាជនៈមាស និងប្រាក់ ដែលនេប៊ូក្នេសាបិតារបស់ទ្រង់បានយកចេញពីព្រះវិហារនៅយេរូសាឡិមនោះមក ដើម្បីឲ្យស្ដេច និងពួកនាម៉ឺនរបស់ទ្រង់ ព្រមទាំងពួកមហេសីរបស់ទ្រង់ និងពួកស្រីស្នំរបស់ទ្រង់ បានផឹកពីភាជនៈទាំងនោះ។
សូមមើលជំពូក
កាលព្រះបាទបេលសាសារកំពុងភ្លក់ស្រា ទ្រង់បញ្ជាឲ្យគេយកពែងមាស ពែងប្រាក់ ដែលព្រះបាទនេប៊ូក្នេសា ជាបិតា បានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ដើម្បីឲ្យស្តេច និងពួកសេនាបតី ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់ស្ដេច បានផឹកពីពែងទាំងនោះ។
សូមមើលជំពូក
កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក
សូមមើលជំពូក
ក្រោយពីពិសាស្រារួចហើយ ស្តេចបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលស្តេចនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីម៉ាស្ជិទនៅក្រុងយេរូសាឡឹម។ ស្តេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ស្តេចផ្ទាល់ សម្រាប់ពួកភរិយា សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្តេច។
សូមមើលជំពូក