Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 5:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ពី​មុន​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់ ពី​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន។ ក្រោយ​មក ព្រះចៅ​ស៊ីរូស​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ​ចេញ​ពី​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន ប្រគល់​ឲ្យ​លោក​សេស‌បាសារ ដែល​ស្ដេច​បាន​តែង‌តាំង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឯ​គ្រឿង​ប្រដាប់​មាស និង​ប្រាក់​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន នោះព្រះ​បាទ​ស៊ីរូស​បាន​យក​គ្រឿង​ប្រដាប់​ទាំង​នោះ ចេញ​ពី​ព្រះ‌វិហារ​ក្រុង​បាប៊ីឡូន ប្រគល់​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ សេស‌បាសារ ដែល​ស្ដេច​បាន​តែង​តាំង​ជា​ចៅ‌ហ្វាយ​ខេត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​គ្រឿង​ប្រដាប់​មាស នឹង​ប្រាក់​ទាំង​ប៉ុន្មាន របស់​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម នាំ​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ នៅ​ក្រុង​បាប៊ីឡូន នោះ​ស្តេច​ស៊ីរូស​បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នោះ ប្រគល់​ទាំង​អស់​ដល់​ម្នាក់​ឈ្មោះ សេស‌បាសារ ដែល​ទ្រង់​បាន​តាំង​ឡើង​ជា​ចៅហ្វាយ​ខេត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កាល​ពី​មុន​ស្តេច​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់ ពី​ម៉ាស្ជិទ​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន។ ក្រោយ​មក ស្តេច​ស៊ីរូស​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ​ចេញ​ពី​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន ប្រគល់​ឲ្យ​លោក​សេស‌បាសារ ដែល​ស្តេច​បាន​តែង‌តាំង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា។

សូមមើលជំពូក ចម្លង




អែសរ៉ា 5:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​ស្ដេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។


ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ទុក​ក្នុង​វាំង​របស់​ស្ដេច​នៅ​ក្រុង​បាប៊ី‌ឡូន​ដែរ។


ស្ដេច​ក៏​បាន​បង្គាប់​ឲ្យ​លោក​យក​គ្រឿង​បរិក្ខារ​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។


ដូច្នេះ លោក​សេស‌បាសារ​បាន​មក​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នៅ​តែ​សង់​ព្រះ‌ដំណាក់ តែ​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ”។


គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដែល​ស្ដេច​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​ពី​ព្រះ‌វិហារ នៅ​ក្រុង​យេរូ‌សាឡឹម​មក​ក្រុង​បាប៊ី‌ឡូន​នោះ ត្រូវ​តែ​នាំ​ទៅ​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ដាក់​នៅ​កន្លែង​ដើម​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់»។


លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង ដែល​ព្រះអង្គ​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះ‌រាជា ឲ្យ​មាន​បំណង​លើក​កិត្តិយស​ព្រះ‌ដំណាក់​នៃ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។


ព្រះ‌ហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​ផ្អៀង​ព្រះ‌ហស្ដ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។


លោក​រាជ​ប្រតិភូ​ក៏​យក​ចាន‌ក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ មក​កាន់​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​នៃ​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ដូច​ត​ទៅ:


ព្រះ‌អម្ចាស់​ដាស់​ស្មារតី​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ហើយ​ព្រះអង្គ​ក៏​ដាស់​ស្មារតី​របស់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក ហើយ​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ពួក​គេ


«ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា និង​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ថា


ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​ទេសា‌ភិបាល​របស់ អាណា‌ខេត្ត​យូដា​ថា: យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី​កក្រើក


កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម