ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃ ព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានវិន័យដ៏ត្រឹមត្រូវ ក្រឹត្យវិន័យ*ដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗ មកឲ្យពួកគេ។
ចោទិយកថា 4:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើប្រជាជាតិដ៏ធំណាមួយមានច្បាប់ និងវិន័យត្រឹមត្រូវ តាមក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តិត្រឹមត្រូវ ដូចជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ នឹងបញ្ញត្តដ៏ត្រឹមត្រូវ ឲ្យដូចជាក្រឹត្យព្រះវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ។ អាល់គីតាប តើប្រជាជាតិដ៏ធំណាមួយ មានហ៊ូកុំ និងវិន័យត្រឹមត្រូវ តាមហ៊ូកុំទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។ |
ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃ ព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានវិន័យដ៏ត្រឹមត្រូវ ក្រឹត្យវិន័យ*ដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗ មកឲ្យពួកគេ។
ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិត!
គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។
ទូលបង្គំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។
ព្រះអង្គគ្រងរាជ្យដោយសុចរិត យុត្តិធម៌ អ្វីៗដែលព្រះអង្គធ្វើ សុទ្ធតែបង្ហាញអំពីព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។
ដោយព្រះអម្ចាស់សុចរិត ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យក្រឹត្យវិន័យរបស់ ព្រះអង្គបានថ្កុំថ្កើងរុងរឿង។
ទោះបីយើងបានចែងក្រឹត្យវិន័យទុកឲ្យគេ ច្រើនយ៉ាងណាក្ដី ក៏គេមិនរវីរវល់អើពើដែរ។
សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកឲ្យសាសន៍យូដា។
ព្រះអង្គនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេក្នុងចំណោមប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធ សម្រាប់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក»។