អេសាយ 42:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ដោយព្រះអម្ចាស់សុចរិត ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យក្រឹត្យវិន័យរបស់ ព្រះអង្គបានថ្កុំថ្កើងរុងរឿង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងលើកស្ទួយក្រឹត្យវិន័យ ព្រមទាំងលើកតម្កើងសិរីរុងរឿង ដោយយល់ដល់សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងលើកតម្កើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ព្រះយេហូវ៉ា ទ្រង់បានសព្វព្រះហឫទ័យ នឹងលើកដំកើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ទ្រង់ សូមមើលជំពូកអាល់គីតាប21 ដោយអុលឡោះតាអាឡាសុចរិត ទ្រង់ពេញចិត្តធ្វើឲ្យហ៊ូកុំរបស់ ទ្រង់បានថ្កុំថ្កើងរុងរឿង។ សូមមើលជំពូក |
ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្តរបស់ពួកគេ យើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ត្ររបស់យើង។