ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 3:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​ដូច្នោះ តើ​ក្រឹត្យ‌វិន័យ​មាន​ប្រយោជន៍​អ្វី? ក្រឹត្យ‌វិន័យ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម‌សារ​រហូត​ដល់​ពូជ‌ពង្ស ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​យាង​មក​ដល់។ ពួក​ទេវតា*​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​មនុស្ស​ម្នាក់ ដែល​ជួយ​ធ្វើ​អន្តរា‌គមន៍ ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បើដូច្នេះ ហេតុអ្វីបានជា​មាន​ក្រឹត្យវិន័យ​? ក្រឹត្យវិន័យ​ត្រូវបាន​បន្ថែម​មក​ដោយព្រោះ​ការល្មើស រហូតដល់​ពូជពង្ស​ម្នាក់​ដែល​ត្រូវបាន​សន្យា​នោះ​បាន​មក​ដល់​។ ក្រឹត្យវិន័យនេះ ត្រូវបាន​ដាក់ឲ្យអនុវត្ត​ដោយ​ដៃ​របស់​អ្នកកណ្ដាល​ម្នាក់ តាមរយៈ​បណ្ដា​ទូតសួគ៌​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ហេតុអ្វី​បាន​ជា​មាន​គម្ពីរ​វិន័យ?​ គម្ពីរ​វិន័យ​ត្រូវ​បាន​បន្ថែម​មក​ដោយ​ព្រោះ​ការ​ល្មើស​ រហូត​ទាល់​តែ​ពូជពង្យ​ដែល​បាន​សន្យា​នោះ​មក​ដល់​ ហើយ‍​គម្ពីរ​វិន័យ​ត្រូវ​បាន​បង្គាប់​មក​តាមរយៈ​ពួក​ទេវតា​ដោយ​ដៃ​របស់​អ្នក​សម្រុះ​សម្រួល​ម្នាក់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យ‌វិន័យ? ក្រឹត្យ‌វិន័យ​បន្ថែម​ដោយ​ព្រោះ​អំពើ​រំលង​ច្បាប់ រហូត​ដល់​ពូជ​ដែល​ព្រះ​បាន​សន្យា​នោះ​យាង​មក​ដល់ ហើយ​ពួក​ទេវតា​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​អ្នក​កណ្ដាល​ម្នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រិត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ​បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ ដោយ‌សារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់

សូមមើលជំពូក

អាល់គីតាប

បើ​ដូច្នោះ តើ​ហ៊ូកុំ​មាន​ប្រយោជន៍​អ្វី? ហ៊ូកុំ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម​សារ​រហូត​ដល់​ពូជ‌ពង្ស។

សូមមើលជំពូក



កាឡាទី 3:19
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះ ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះអង្គ​ជ្រើស​រើស បាន​ឃាត់​ព្រះអង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឡើយ។


នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​បុរស​ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ


ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។


ដ្បិត​ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ*​តាម​រយៈ​លោក​ម៉ូសេ ហើយ​ព្រះ‌គុណ និង​សេចក្ដី​ពិត តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។


ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​និយាយ​ប្រាប់​គេ​ទេ គេ​គ្មាន​ជាប់​បាប​អ្វី​សោះ។ ប៉ុន្តែ ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ‌សា​អំពី​បាប​របស់​ខ្លួន​ឡើយ។


កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។


អស់​លោក​បាន​ទទួល​ក្រឹត្យ‌វិន័យ តាម​រយៈ​ទេវតា តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ!»។


ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​វិញ​ឯ‌ណោះ ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត។


ដ្បិត​ក្រឹត្យ‌វិន័យ​បង្កើត​ឲ្យ​មាន​ព្រះ‌ពិរោធ​ តែ​ទី​ណា​គ្មាន​ក្រឹត្យ‌វិន័យ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ក្រឹត្យ‌វិន័យ​ដែរ។


យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រិស្ត។


«ព្រះ‌អម្ចាស់​យាង​មក​ពី​ភ្នំ​ស៊ីណៃ ព្រះអង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ព្រះអង្គ​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពី​ភ្នំ​ប៉ារ៉ាន ព្រះអង្គ​យាង​មក​ជា​មួយ​ទេវតា* យ៉ាង​ច្រើន​អនេក‌អនន្ត ព្រះអង្គ​កាន់​ក្រឹត្យ‌វិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ ខ្ញុំ​ឈរ​នៅ​ចន្លោះ​ព្រះ‌អម្ចាស់ និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:


ប្រសិន​បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ


ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រគល់​ឲ្យ​ពួក​ទេវតា*​ត្រួត‌ត្រា​ពិភព​លោក​ខាង​មុខ ដូច​យើង​ធ្លាប់​និយាយ​នោះ​ទេ។