Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យ‌វិន័យ? ក្រឹត្យ‌វិន័យ​បន្ថែម​ដោយ​ព្រោះ​អំពើ​រំលង​ច្បាប់ រហូត​ដល់​ពូជ​ដែល​ព្រះ​បាន​សន្យា​នោះ​យាង​មក​ដល់ ហើយ​ពួក​ទេវតា​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​អ្នក​កណ្ដាល​ម្នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 បើដូច្នេះ ហេតុអ្វីបានជា​មាន​ក្រឹត្យវិន័យ​? ក្រឹត្យវិន័យ​ត្រូវបាន​បន្ថែម​មក​ដោយព្រោះ​ការល្មើស រហូតដល់​ពូជពង្ស​ម្នាក់​ដែល​ត្រូវបាន​សន្យា​នោះ​បាន​មក​ដល់​។ ក្រឹត្យវិន័យនេះ ត្រូវបាន​ដាក់ឲ្យអនុវត្ត​ដោយ​ដៃ​របស់​អ្នកកណ្ដាល​ម្នាក់ តាមរយៈ​បណ្ដា​ទូតសួគ៌​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ដូច្នេះ​ ហេតុអ្វី​បាន​ជា​មាន​គម្ពីរ​វិន័យ?​ គម្ពីរ​វិន័យ​ត្រូវ​បាន​បន្ថែម​មក​ដោយ​ព្រោះ​ការ​ល្មើស​ រហូត​ទាល់​តែ​ពូជពង្យ​ដែល​បាន​សន្យា​នោះ​មក​ដល់​ ហើយ‍​គម្ពីរ​វិន័យ​ត្រូវ​បាន​បង្គាប់​មក​តាមរយៈ​ពួក​ទេវតា​ដោយ​ដៃ​របស់​អ្នក​សម្រុះ​សម្រួល​ម្នាក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បើ​ដូច្នោះ តើ​ក្រឹត្យ‌វិន័យ​មាន​ប្រយោជន៍​អ្វី? ក្រឹត្យ‌វិន័យ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម‌សារ​រហូត​ដល់​ពូជ‌ពង្ស ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​យាង​មក​ដល់។ ពួក​ទេវតា*​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​មនុស្ស​ម្នាក់ ដែល​ជួយ​ធ្វើ​អន្តរា‌គមន៍ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រិត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ​បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ ដោយ‌សារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បើ​ដូច្នោះ តើ​ហ៊ូកុំ​មាន​ប្រយោជន៍​អ្វី? ហ៊ូកុំ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម​សារ​រហូត​ដល់​ពូជ‌ពង្ស។

សូមមើលជំពូក ចម្លង




កាឡាទី 3:19
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។


នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណា​ដែល​ហូរ​ខ្ទុះ ហើយ​ដែល​ធ្លាក់​ទឹក​កាម​មក ឲ្យ​គេ​បាន​ស្មោក‌គ្រោក​ដូច្នោះ


លោក​ឆ្លើយ​ទៅ​គាត់​ថា "បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ"»។


ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


ប្រសិន‌បើ​ខ្ញុំ​មិន​បាន​មក​និយាយ​ប្រាប់​គេ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ​សា​អំពើ​បាប​របស់​ខ្លួន​ឡើយ។


លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​រហោ‌ស្ថាន ជាមួយ​ទេវតាដែល​ថ្លែង​មក​កាន់​លោកនៅ​ភ្នំ​ស៊ី‌ណាយ និង​ជា‌មួយ​បុព្វ‌បុរស​របស់​យើង។ លោក​បាន​ទទួល​ព្រះ‌បន្ទូល​រស់ យក​មក​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។


អស់​លោក​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យ‌វិន័យ​តាម​រយៈ​ពួក​ទេវតា តែ​អស់​លោក​មិន​បាន​កាន់​តាម​សោះ!»។


ដ្បិត​អ្នក​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ មិន​មែន​ពួក​អ្នក​ដែល​គ្រាន់​តែ​ឮ​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ដែល​ព្រះ‌អង្គ​រាប់​ជា​សុចរិត។


ដ្បិត​ក្រឹត្យ​វិន័យ​បង្កើត​ឲ្យ​មាន​សេចក្តី‌ក្រោធ តែ​ទី​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ទីនោះ​ក៏​គ្មាន​សេចក្តី​ល្មើស​ដែរ។


ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។


លោក​ប្រកាស​ថា៖ «ព្រះ‌យេហូវ៉ា​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បានបំភ្លឺ​ពី​ភ្នំ​សៀរ​មកលើ​គេ ព្រះ‌អង្គ​បាន​រះ​ពី​ភ្នំ​ប៉ារ៉ាន ព្រះ‌អង្គ​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន ទាំង​មាន​ភ្លើង​ឆេះ​ចេញ​ពី​ព្រះ‌ហស្តស្ដាំ​របស់​ព្រះ‌អង្គ។


(នៅ​វេលា​នោះ ខ្ញុំ​បាន​ឈរ​នៅ​ចន្លោះ​ព្រះ‌យេហូវ៉ា និង​អ្នក​រាល់​គ្នា ដើម្បី​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ខ្លាច​ដោយ​ព្រោះ​មាន​ភ្លើង ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ)។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា


ប្រសិន‌បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​បាន​ថ្លែង​ប្រាប់​នោះ ជា​ការ​ពិត ដូច្នេះ អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​រឹង​ចចេស ត្រូវ​ទទួល​ទោសទៅ​ហើយ


រីឯ​បរិលោក​ដែល​យើង​និយាយ​នេះ ព្រះ​មិន​បាន​ប្រគល់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ពួក​ទេវតា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម