ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
២ សាំយូអែល 24:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រីទៅ នោះព្រះយេហូវ៉ាទ្រង់ព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយសេចក្ដីវេទនានោះ ក៏ថយចេញពីពួកអ៊ីស្រាអែលទៅ។:៚ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្ដោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។ អាល់គីតាប ស្តេចទតសង់អាសនៈជូនអុលឡោះតាអាឡានៅកន្លែងនោះ រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព។ អុលឡោះតាអាឡាក៏ប្រណីសន្តោសស្រុកនោះ ហើយប្រជាជនអ៊ីស្រអែលក៏បានរួចផុតពីគ្រោះកាច។ |
ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
លុះដល់កន្លែងដែលព្រះបានមានបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា
ណូអេបានស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអាសនានោះ
គេបញ្ចុះអដ្ឋិរបស់សូល នឹងយ៉ូណាថាន ជាបុត្រាទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតាទ្រង់ត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសំរេចតាមគ្រប់ទាំងការ ដែលស្តេចទ្រង់បង្គាប់មក គ្រាក្រោយនោះមក ព្រះទ្រង់ប្រោសសណ្តាប់ស្តាប់សេចក្ដីទូលអង្វរ របស់ស្រុកនោះវិញ។
ដាវីឌមានបន្ទូលតបថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងរាល់គ្នាធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ សូមកុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ។
គ្រានោះ ស្តេចដាវីឌ ទ្រង់មានព្រះជន្មាយុកន្លងបង់ហើយ គេដណ្តប់សំពត់ថ្វាយទ្រង់ជាច្រើន តែទ្រង់មិនកក់ក្តៅទេ
គឺយ៉ាងនោះ ដែលអញនឹងសំរាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញ នឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត
ដ្បិតអស់អ្នកណាដែលចូលទៅជិតរោងឧបោសថផងព្រះយេហូវ៉ា នោះក៏ត្រូវស្លាប់ ដូច្នេះ តើត្រូវឲ្យយើងទាំងអស់គ្នាវិនាសទៅឬអី។
ដល់ថ្ងៃស្អែក គេក៏ក្រោកឡើងពីព្រលឹម គេស្អាងអាសនា១នៅទីនោះ រួចថ្វាយដង្វាយដុត នឹងដង្វាយមេត្រី
នោះគេឌានក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
ដូច្នេះ ទ្រង់មានបន្ទូលថា ចូរយកដង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងដង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយដង្វាយដុតនោះទៅ
ឯសូលទ្រង់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នោះឯងជាអាសនាមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។
រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។
ដូច្នោះ សាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាទ្រង់ក៏យល់ព្រមតាម