Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 គ្រា​នោះ ស្តេច​ដាវីឌ ទ្រង់​មាន​ព្រះ‌ជន្មាយុ​កន្លង​បង់​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់‌ក្តៅ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​ជន្មាយុ​ចាស់​ជរា​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់​ក្តៅ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ​បី​គេ​គ្រង​ព្រះ‌ភូសា​ឲ្យ​ស្ដេច​ច្រើន​ជាន់​យ៉ាង​ណា​ក្ដី ក៏​ទ្រង់​ពុំ​អាច​កក់​ក្ដៅ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​ទត​មាន​អាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ​បី​គេ​គ្រង​អាវ​ឲ្យ​គាត់​ច្រើន​ជាន់​យ៉ាង​ណា​ក្តី ក៏​គាត់​ពុំ​អាច​កក់​ក្តៅ​ដែរ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ័ប្រា‌ហាំ នឹង​សារ៉ា គាត់​ជា​មនុស្ស​ចាស់​មាន​អាយុ​ច្រើន​ណាស់ សារ៉ា​អស់​មាន​រដូវ​កាល​តាម​ទំលាប់​ស្ត្រី​ទៀត​ហើយ


ឯ​អ័ប្រា‌ហាំ​គាត់​ចាស់​ណាស់​ហើយ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់


រួច​ទ្រង់​ស្អាង​អាសនា១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​សេចក្ដី​វេទនា​នោះ ក៏​ថយចេញ​ពី​ពួក​អ៊ីស្រាអែល​ទៅ។:៚


កាល​ដាវីឌ​បាន​ទទួល​គ្រង‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣០​ឆ្នាំ ទ្រង់​ក៏​សោយ‌រាជ្យ​បាន​៤០​ឆ្នាំ


បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម នាង​កំពុង​តែ​បំរើ​ទ្រង់


ហេតុ​នោះ​បាន​ជា​ពួក​មហា‌តលិក​ទ្រង់​ទូល​ថា សូម​ឲ្យ​គេ​ទៅ​រក​ស្រី​ក្រមុំ​១ មក​ថ្វាយ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ឲ្យ​នាង​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​នឹង​ថែ‌ទាំ​ទ្រង់ ហើយ​ឲ្យ​នាង​បាន​ដេក​ឱប​ទ្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​កក់‌ក្តៅ


រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រាឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល


កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់


មួយ​ទៀត បើ​ដេក​មាន​គ្នា​២​នាក់ នោះ​ក៏​បាន​កក់‌ក្តៅ តែ​បើ​ដេក​តែ​ម្នាក់​ឯង នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​កក់‌ក្តៅ​បាន


លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ទាំង​ប្ដី​ប្រពន្ធ​ក៏​ចាស់​ណាស់​ផង។


រីឯ​យ៉ូស្វេ លោក​ចាស់ អាយុ​ក៏​ច្រើន​ណាស់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​លោក​ថា ឯង​ចាស់​ហើយ អាយុ​ក៏​ច្រើន​ណាស់​ផង ហើយ​មាន​សល់​នៅ​ស្រុក​ដែល​ត្រូវ​ចាប់​យក​សន្ធឹក​ណាស់​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម