គេអាំងដង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរដង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង នឹងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នក ក្នុងបណ្តាជនជាប្រញាប់
២ របាក្សត្រ 35:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទើបរៀបចំសំរាប់ខ្លួនគេ នឹងពួកសង្ឃជាខាងក្រោយ ដ្បិតពួកសង្ឃ ជាកូនចៅអើរ៉ុន គេនៅជាប់ការថ្វាយដង្វាយដុត នឹងខ្លាញ់ទាំងប៉ុន្មាន ដរាបដល់យប់ បានជាពួកលេវីរៀបចំសំរាប់ខ្លួនគេ នឹងពួកសង្ឃ ជាកូនចៅអើរ៉ុនដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទើបរៀបចំសម្រាប់ខ្លួនគេ និងពួកសង្ឃជាខាងក្រោយ ដ្បិតពួកសង្ឃ ជាកូនចៅលោកអើរ៉ុន គេនៅជាប់ការថ្វាយតង្វាយដុត និងខ្លាញ់ទាំងប៉ុន្មាន ដរាបដល់យប់ បានជាពួកលេវីរៀបចំសម្រាប់ខ្លួនគេ និងពួកសង្ឃ ជាកូនចៅលោកអើរ៉ុនដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ក្រុមលេវីចម្អិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមបូជាចារ្យ ដ្បិតក្រុមបូជាចារ្យជាប់រវល់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមបូជាចារ្យ ដែលជាពូជពង្សរបស់លោកអើរ៉ុនផង។ អាល់គីតាប បន្ទាប់មកក្រុមលេវីចំអិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមអ៊ីមុាំ ដ្បិតក្រុមអ៊ីមុាំជាប់រវល់ធ្វើគូរបានដុត និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមអ៊ីមុាំ ដែលជាពូជពង្សរបស់ហារូនផង។ |
គេអាំងដង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរដង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង នឹងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នក ក្នុងបណ្តាជនជាប្រញាប់
ឯពួកកូនចៅអេសាភ ជាពួកអ្នកចំរៀង គេក៏ឈរនៅកន្លែងគេតាមបង្គាប់ដាវីឌ អេសាភ ហេម៉ាន នឹងយេឌូថិន ជាអ្នកមើលឆុតរបស់ស្តេច ហើយពួកឆ្មាំទ្វារក៏នៅចាំរៀងរាល់តែទ្វារ មិនចាំបាច់នឹងលែងធ្វើការងាររបស់គេទេ ដ្បិតពួកលេវីជាបងប្អូនគេរៀបចំឲ្យ។
កាលពួកជាងកំពុងតែដាក់ជើងជញ្ជាំង របស់ព្រះវិហារនៃព្រះយេហូវ៉ាចុះ នោះគេចាត់ពួកសង្ឃ ឲ្យស្លៀកពាក់ប្រដាប់សង្ឃ ហើយកាន់ត្រែ ព្រមទាំងពួកលេវី ជាកូនចៅអេសាភ ឲ្យកាន់ឈឹង ដើម្បីសរសើរដល់ព្រះយេហូវ៉ា តាមរបៀបរបស់ដាវីឌ ជាស្តេចអ៊ីស្រាអែល
ដ្បិតពួកសង្ឃ នឹងពួកលេវីបានសំអាតខ្លួនទាំងអស់គ្នារួចជាស្រេច គេសុទ្ធតែបានបរិសុទ្ធហើយ ដូច្នេះ គេបានសំឡាប់ចៀមសំរាប់ធ្វើបុណ្យរំលង ឲ្យពួកអ្នកដែលបាននាំទៅជាឈ្លើយទាំងប៉ុន្មាន ព្រមទាំងឲ្យពួកសង្ឃ ជាបងប្អូនគេ នឹងខ្លួនគេផង