Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 35:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គេ​អាំង​ដង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង នឹង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក ក្នុង​បណ្តាជន​ជា​ប្រញាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គេ​អាំង​តង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក​ក្នុង​បណ្ដា‌ជន​ជា​ប្រញាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 គេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចម្អិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 គេ​អាំង​សាច់​កូន​ចៀម​ដែល​ធ្វើ​សម្រាប់​ពិធី​បុណ្យ​រំលង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចំអិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 35:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គេ​រើ​យក​ដង្វាយ​ទាំង​នោះ ទៅ​ដំរៀប​ដាក់​តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក នៃ​អស់​អ្នក​ក្នុង​បណ្តាជន ដើម្បី​នឹង​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​គម្ពីរ​លោក​ម៉ូសេ គេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គោ​ទាំង​នោះ​ដែរ


ទើប​រៀបចំ​សំរាប់​ខ្លួន​គេ នឹង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​ដង្វាយ​ដុត នឹង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀបចំ​សំរាប់​ខ្លួន​គេ នឹង​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន​ដែរ


ទូលបង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូលបង្គំ​ទុក​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ


លោក​ក៏​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​ដែល​ពួក​សង្ឃ​ត្រូវ​ស្ងោរ​ដង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង នឹង​ដង្វាយ​លោះ​បាប ព្រម​ទាំង​ចំអិន​ដង្វាយ​ម្សៅ ដើម្បី​មិន​ឲ្យ​ត្រូវ​យក​របស់​ទាំង​នោះ ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ​ឡើយ ក្រែង​បាន​ញែក​បណ្តាជន​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រះ​ដែរ


តែ​ថ្លាង​ណា​ដែល​ប្រើ​ស្ងោរ​សាច់​នោះ ត្រូវ​តែ​បំបែក​ចោល ឬ​បើ​ជា​ឆ្នាំង​លង្ហិន​វិញ នោះ​ត្រូវ​តែ​ដុស​លាង​សំអាត​ក្នុង​ទឹក​ចេញ


ត្រូវ​ឲ្យ​សង្ឃ​យក​ស្មា​ចៀម ដែល​ស្ងោរ​ឆ្អិន​ហើយ នឹង​នំ​ឥត​ដំបែ​១​ពី​ក្នុង​កញ្ច្រែង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​១ មក​ដាក់​នៅ​ដៃ​នៃ​អ្នក​ន៉ាសារីត​នោះ ក្រោយ​ដែល​គេ​បាន​កោរ​សក់​ហើយ


ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះ‌អម្ចាស់


ត្រូវ​ឲ្យ​ចំអិន​សាច់​នោះ ហើយ​បរិភោគ​នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស លុះ​ដល់​ព្រឹក​ឡើង ឯង​នឹង​ត្រឡប់​ទៅ​ឯ​ត្រសាល​ឯង​វិញ​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម