ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 32:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​ឯង​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ឯង​ដូច្នេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ព្រះ‌បាទ​សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា តើ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

សូមមើលជំពូក

អាល់គីតាប

«ស្តេច​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​មាន​ប្រសាសន៍​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

សូមមើលជំពូក



២ របា‌ក្សត្រ 32:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ដល់​ហេសេគា​ថា ស្តេច​ដ៏​ជា​ធំ គឺ​ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ


តើ​ហេសេគា​មិន​បញ្ចុះ‌បញ្ចូល​ឯង​រាល់​គ្នា ដើម្បី​តែ​នឹង​ប្រគល់​ឯង​ឲ្យ​ត្រូវ​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក​ទេ​ឬ​អី ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ


ក្រោយ​នោះ​មកសាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ​ទ្រង់​ចាត់​រាជ‌ទូត ទៅ​ឯ​ក្រុង​យេរូ‌សាឡិម (ចំណែក​ឯ​ទ្រង់ នឹង​ពល‌ទ័ព​ទាំង​អស់​របស់​ទ្រង់ ក៏​នៅ​មុខ​ក្រុង​ឡាគីស) រាជ‌ទូត​នោះ​ក៏​មក​ឯ​ហេសេគា ជា​ស្តេច​យូដា នឹង​ពួក​យូដា​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និយាយ​ថា


រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហេសេគា​ឥឡូវ ថា​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ