ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ នឹងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
២ ពង្សាវតារក្សត្រ 9:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូរ៉ាមទ្រង់ឃើញយេហ៊ូវ នោះទ្រង់មានបន្ទូលសួរថា យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ លោកឆ្លើយតបថា កំពុងដែលមានសេចក្ដីកំផិត នឹងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម៉្លេះ នោះតើនឹងមានសេចក្ដីមេត្រីឯណាបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទយ៉ូរ៉ាមឃើញព្រះបាទយេហ៊ូវ ទ្រង់មានរាជឱង្ការថា៖ «យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ?» ព្រះបាទយេហ៊ូវឆ្លើយតបថា៖ «តើមានមេត្រីម្ដេចបាន បើនៅមានអំពើផិតក្បត់ និងមន្តអាគមរបស់យេសិបិល ជាមាតារបស់ព្រះអង្គយ៉ាងច្រើនដូចនេះ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទយ៉ូរ៉ាមទតឃើញលោកយេហ៊ូវ ទ្រង់មានរាជឱង្ការថា៖ «តើលោកមក ដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិភាពទេ ដរាបព្រះករុណានៅតែប្រព្រឹត្តអំពើពេស្យាចារ និងអំពើអាបធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រិយ៍យេសិបិលជាមាតា!»។ អាល់គីតាប កាលស្តេចយ៉ូរ៉ាមឃើញលោកយេហ៊ូវគាត់មានប្រសាសន៍ថា៖ «តើលោកមក ដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិភាពទេដរាបស្តេចនៅតែប្រព្រឹត្តអំពើពេស្យាចារ និងអំពើអាបធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រីយេសិបិលជាម្តាយ!»។ |
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ នឹងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
ដ្បិតកាលយេសិបិលបានសំឡាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះ១០០នាក់ ទៅបំពួននៅក្នុងរអាង ក្នុង១ពួក៥០នាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង នឹងទឹក)
រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ
ដូច្នេះ ទ័ពសេះម្នាក់នោះ ក៏ចេញទៅចួបនឹងគេ ប្រាប់ថា ស្តេចទ្រង់មានបន្ទូលសួរដូច្នេះ តើមកដោយមេត្រីឬ តែយេហ៊ូវតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ អ្នកចាំយាមក៏ប្រាប់ថា អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែមិនមកវិញសោះ
គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្តាលឲ្យពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់អ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសំឡាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់ព្រះបិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង
មានពេលសំរាប់ស្រឡាញ់ ហើយពេលសំរាប់ស្អប់ មានពេលសំរាប់ចំបាំង ហើយពេលសំរាប់សេចក្ដីសុខ
នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីសំផឹង ដ៏មានរូបឆោមឆាយ ជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់អស់ទាំងសាសន៍ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសាររបៀនអាបធ្មប់របស់វា
នឹងគ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្ដីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯង នោះជាអ្នកធំនៅផែនដី ពីព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារការមន្តអាគមរបស់ឯង
ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ។
ដូច្នេះ សាំយូអែលក៏ធ្វើ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកលោកបានទៅដល់បេថ្លេហិម ឯពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា លោកអញ្ជើញមកដោយមេត្រីទេឬអី