ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 8:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​នឹង​យក​ស្រែ​ចំការ នឹង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​នឹង​យក​ស្រែ​ចម្ការ និង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

ស្តេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។

សូមមើលជំពូក



១ សាំ‌យូ‌អែល 8:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឯង​ត្រូវ​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ឯង​បាន​សំឡាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ ក៏​ត្រូវ​ទូល​ដូច្នេះ​ទៀត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត នោះ​នឹង​លិទ្ធ​ឈាម​របស់​ឯង​ដែរ


ហើយ​ក្រោយ​ការ​ទាំង​នោះ​មក អ័ហាប់​ក៏​មាន​បន្ទូល​នឹង​ណាបោត​ថា ចូរ​ឲ្យ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​មក​យើង​ចុះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជាច្បារ​បន្លែ ដ្បិត​នៅ​ជិត​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​ចំការ​១​ល្អ​ជាង​ដល់​ឯង ឬ​បើ​ឯង​ចូល​ចិត្ត​នឹង​ប្រាក់ នោះ​យើង​នឹង​ឲ្យ​តាម​ដំឡៃ​ចំការ​នោះ​វិញ


នោះ​យេសិ‌បិល ជា​ភរិយា ក៏​ទូល​ថា ឥឡូវ​នេះទ្រង់​សោយ‌រាជ្យ​នៅ​នគរ​អ៊ីស្រាអែល​មិន​មែន​ឬ សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ ឲ្យ​ព្រះ‌ទ័យ​បាន​រីក‌រាយ​សប្បាយ​ចុះ ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ដល់​ទ្រង់


មួយ​ទៀត ចៅហ្វាយ​នោះ​មិន​ត្រូវ​ដណ្តើម​យក​អ្វី​ពី​មរដក​របស់​បណ្តាជន ហើយ​បណ្តេញ​គេ​ចេញ​ពី​កេរ្តិ៍‌អាករ​របស់​គេ​ឡើយ លោក​ត្រូវ​ចែក​តែ​របស់​ទ្រព្យ​ខ្លួន ឲ្យ​ដល់​កូន ទុក​ជា​មរដក​ប៉ុណ្ណោះ ដើម្បី​មិន​ឲ្យ​រាស្ត្រ​របស់​អញ​ត្រូវ​ខ្ចាត់​ខ្ចាយ ពី​កេរ្តិ៍‌អាករ​របស់​គេ​រៀង​ខ្លួន​ឡើយ។


ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក ដែល​ឈរ​ជុំវិញ​នោះ​ថា នែ ពួក​បេន‌យ៉ាមីន​អើយ ចូរ​ស្តាប់​អញ តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចំការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់ ហើយ​លើ​១០០​នាក់​ឬ​អី


ទ្រង់​នឹង​យក​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​អប់​គ្រឿង​ក្រអូប ជា​អ្នក​ដាំ​បាយ ហើយ​ដុត​នំ


ក៏​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​អ្នក​បំរើនឹង​ពួក​បាវ​ផង