១ សាំយូអែល 22:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ទ្រង់មានបន្ទូលទៅពួកមហាតលិក ដែលឈរជុំវិញនោះថា នែ ពួកបេនយ៉ាមីនអើយ ចូរស្តាប់អញ តើកូនអ៊ីសាយនោះនឹងចែកស្រែចំការឲ្យដល់ឯងគ្រប់គ្នាឬ តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់ ហើយលើ១០០នាក់ឬអី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ព្រះអង្គមានរាជឱង្ការទៅពួកមហាតលិកដែលឈរជុំវិញនោះថា៖ «នែ៎ ពួកបេនយ៉ាមីនអើយ ចូរស្តាប់យើង តើកូនអ៊ីសាយនោះនឹងចែកស្រែចម្ការឲ្យដល់ឯងគ្រប់គ្នាឬ? តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើមួយពាន់នាក់ ហើយលើមួយរយនាក់ឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ស្ដេចមានរាជឱង្ការទៅកាន់រាជបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅបេនយ៉ាមីនអើយ! ចូរស្ដាប់យើង! តើកូនលោកអ៊ីសាយមានផ្ដល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូចឬទេ? សូមមើលជំពូកអាល់គីតាប7 ស្តេចបានបញ្ជាទៅកាន់អ្នកបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅពុនយ៉ាមីនអើយ! ចូរស្តាប់យើង! តើកូនលោកអ៊ីសាយមានផ្តល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ? សូមមើលជំពូក |
កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ