Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 21:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​ក្រោយ​ការ​ទាំង​នោះ​មក អ័ហាប់​ក៏​មាន​បន្ទូល​នឹង​ណាបោត​ថា ចូរ​ឲ្យ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​មក​យើង​ចុះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជាច្បារ​បន្លែ ដ្បិត​នៅ​ជិត​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​ចំការ​១​ល្អ​ជាង​ដល់​ឯង ឬ​បើ​ឯង​ចូល​ចិត្ត​នឹង​ប្រាក់ នោះ​យើង​នឹង​ឲ្យ​តាម​ដំឡៃ​ចំការ​នោះ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ក្រោយ​ការ​ទាំង​នោះ​មក អ័ហាប់​មាន​រាជ‌ឱង្ការទៅ​ណា‌បោត​ថា៖ «ចូរ​ឲ្យ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​មក​យើង ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ច្បារ​បន្លែ ដ្បិត​នៅ​ជិត​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​ចម្ការ​មួយ​ល្អ​ជាង​ដល់​ឯង ឬ​បើ​ឯង​ចូល​ចិត្ត​ប្រាក់ យើង​នឹង​ឲ្យ​តាម​តម្លៃ​ចម្ការ​នោះ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ថ្ងៃ​មួយ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណា‌បោត​ថា៖ «ចូរ​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​មក​ឲ្យ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចម្ការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​មួយ​ល្អ​ជាង​ចម្ការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ថ្ងៃ​មួយ ស្តេច​អហាប់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ណា‌បោត​ថា៖ «ចូរ​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក មក​ឲ្យ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចម្ការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​មួយ​ល្អ​ជាង​ចម្ការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 21:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់រ៉ាម​គាត់​ឆ្លើយ​នឹង​សារ៉ាយ​ថា មើល បាវ​ស្រី​ឯង​វា​នៅ​ក្នុង​អំណាច​របស់​ឯង​ស្រាប់​ហើយ ចូរ​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ឯង​គិត​ឃើញ​ថា​យ៉ាង​ណា​ស្រួល​ចុះ នោះ​សារ៉ាយ​ក៏​ប្រព្រឹត្ត​នឹង​នាង​ដោយ​តឹង‌រ៉ឹង​ណាស់ បាន​ជា​នាង​រត់​ចេញ​ពី​គាត់​ទៅ។


កាល​ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ញា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្ដី​ដែរ គាត់​ក៏​បរិភោគ​តាម


តែ​ណាបោត​ទូល​តប​ថា សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ទូលបង្គំ​ថ្វាយ​មរដក​របស់​ពួក​ឰយុកោ​ទូលបង្គំ ដល់​ព្រះ‌ករុណា​ឡើយ


ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ពី​ព្រោះ​អញ​បាន​និយាយ​នឹង​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ថា ចូរ​លក់​ចំការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចំការ​១​ផ្សេង​ទៀត​ប្តូរ​នឹង​ចំការ​នេះ តែ​វា​ឆ្លើយ​មក​ថា ទូលបង្គំ​មិន​ថ្វាយ​ចំការ​ទូលបង្គំ​ដល់​ទ្រង់​ទេ


កាល​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា បាន​ឃើញ​ការ​ដូច្នោះ នោះ​ទ្រង់​ក៏​រត់​ទៅ​តាម​ច្បារ តែ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា ចូរ​វាយ​សំឡាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីបលាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ


កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្តី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។


បាន​ធ្វើ​សួន‌ច្បារ នឹង​សួន​ឈើ​សំរាប់​ខ្លួន​យើង​ផង បាន​ទាំង​ដាំ​ដើម​ឈើ​មាន​ផ្លែ​គ្រប់​មុខ ក្នុង​សួន​នោះ​ដែរ


ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ ជា​អណ្តូង មាន​ទឹក​រស់ ជា​ជ្រោះ​ទឹក​ហូរ​មក​ពី​ភ្នំ​ល្បាណូន។


តែ​ឯ​ភ្នែក​ឯង នឹង​ចិត្ត​ឯង នោះ​រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​ឯង​វិញ ក៏​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​រឹប​ជាន់ នឹង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ផង​ប៉ុណ្ណោះ


រួច​ទ្រង់​មាន​បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ


ដ្បិត​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ ដែល​ឯង​ទើប​នឹង​ចេញ​មក ជា​ស្រុក​ដែល​ឯង​បាន​សាប‌ព្រោះ រួច​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅ​ច្បារ​បន្លែ​នោះ​ទេ


កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ក៏​កុំ​ឲ្យ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ឯង ឬ​ចំការ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ឡើយ។


ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុក‌ស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន‌វិនាស នឹង​សេចក្ដី​អន្តរ‌ធាន​វិញ


នោះ​អ័គីស ទ្រង់​ហៅ​ដាវីឌ​មក​មាន​បន្ទូល​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ដែល​អ្នក​ចេញ​ចូល​ក្នុង​ពល​ទ័ព​ជា​មួយ​នឹង​ខ្ញុំ នោះ​ក៏​ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ដោយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​អ្នក​ឡើយ ចាប់​តាំង​ពី​វេលា​ដែល​អ្នក​មក​ឯ​ខ្ញុំ​ដរាប​ដល់​ថ្ងៃ​នេះ ប៉ុន្តែពួក​មេ​របស់​យើង​គេ​មិន​ចូល​ចិត្ត​នឹង​អ្នក​ទេ


ទ្រង់​នឹង​យក​ស្រែ​ចំការ នឹង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់


តែ​ដំណើរ​ដែល​គេ​សូម​ឲ្យ​តាំង​ស្តេច​ឡើង​សំរាប់​គ្រប់‌គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូ‌អែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម