ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
១ សាំយូអែល 3:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយមក ព្រះយេហូវ៉ាទ្រង់តែងលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតបានសំដែងមកឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលនៃទ្រង់ ហើយពាក្យសំដីរបស់សាំយូអែលក៏ឮ ផ្សាយទៅដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ព្រះយេហូវ៉ាតែងតែលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតព្រះយេហូវ៉ាសម្ដែងឲ្យលោកសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៅតែបន្តយាងមកស៊ីឡូ។ នៅទីនោះ ព្រះអម្ចាស់សម្តែងឲ្យលោកសាំយូអែលស្គាល់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ អាល់គីតាប អុលឡោះតាអាឡានៅតែបន្តមកស៊ីឡូ។ នៅទីនោះ អុលឡោះតាអាឡាសំដែងឲ្យសាំយូអែលស្គាល់ តាមរយៈបន្ទូលរបស់ទ្រង់។ |
ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមដោយការជាក់ស្តែងថា អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង
នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ នឹងសាម៉ារី ចំនួន៨០នាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់ដង្វាយម្សៅ នឹងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា
ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
ទ្រង់មានបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ
ព្រមទាំងពួកកូនក្មេង នឹងប្រពន្ធឯង ហើយពួកអ្នកដទៃដែលនៅក្នុងពួកឯង តាំងពីពួកអ្នកកាប់ឧស ទៅដល់អ្នកដែលរែកទឹកឲ្យឯងផង
តែនៅថ្ងៃនេះ ឯងរាល់គ្នាបានបោះបង់ចោលព្រះនៃឯង ដែលទ្រង់បានជួយសង្គ្រោះឯង ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ នឹងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ ឯងរាល់គ្នាបានទូលទ្រង់ថា សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ ដូច្នេះ ចូរឯងរាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ
រីឯសាំយូអែល ក្មេងនោះ ក៏ធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខអេលី ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្តែងក៏មិនសូវមានជាញឹកញយដែរ
លំដាប់នោះ ព្រះយេហូវ៉ាទ្រង់យាងមកឈរ ហៅដូចជាជាន់មុនថា សាំយូអែល នែសាំយូអែលអើយ នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ
រីឯ១ថ្ងៃមុនដែលសូលបានមកដល់ នោះព្រះយេហូវ៉ាទ្រង់បានមានបន្ទូលប្រាប់សាំយូអែលថា