ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 27:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ ដាវីឌ នឹង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ នឹង​ពួក​អាម៉ា‌លេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក តាំង​តែ​ពី​ដើម​រៀង​មក គេ​នៅ​តាម​ផ្លូវ ដែល​ទៅ​ឯ​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ដាវីឌ និង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ និង​ពួក​អាម៉ា‌ឡេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក​តាំង​តែ​ពី​ដើម​មក គេ​នៅ​តាម​ផ្លូវ​ដែល​ទៅ​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។ ពី​ដើម ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។

សូមមើលជំពូក

អាល់គីតាប

ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ាឡេក។ ពី​ដើម​ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។

សូមមើលជំពូក



១ សាំ‌យូ‌អែល 27:8
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យ៉ូអាប់​ក៏​រៀបចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់‌សា‌ឡំម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ


អាប់‌សា‌ឡំម​ទ្រង់​ឆ្លើយ​ថា មើល យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ទៅ​ទូល​សួរ​ស្តេច​ថា ដែល​ទូលបង្គំ​មក​ពី​ស្រុក​កេស៊ូរី នោះ​តើ​មាន​ប្រយោជន៍​អ្វី ស៊ូ​ឲ្យ​ទូលបង្គំ​បាន​នៅ​ទី​នោះ​ល្អ​ជាង ដូច្នេះ ឲ្យ​យើង​ទៅ​គាល់​ស្តេច​ឥឡូវ បើ​យើង​មាន​ទោស​ខុស​អ្វី នោះ​សូម​ឲ្យ​ទ្រង់​សំឡាប់​យើង​ចុះ


ដ្បិត​កាល​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ នៅ​ស្រុក​កេស៊ូរី-អើរ៉ាម​នៅ​ឡើយ នោះ​ទូលបង្គំ​បាន​បន់​ទុក​ថា បើ​កាល​ណា​ព្រះ‌យេហូវ៉ា​នាំ​ទូលបង្គំ ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ នោះ​ទូលបង្គំ​នឹង​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា


ខណ​នោះ យ៉ូអាប់នឹង​ពួក​ពល​របស់​ដាវីឌ ត្រឡប់​មក​ពី​លុក‌លុយ​ស្រុក​ក្រៅ​វិញ ក៏​នាំ​យក​របឹប​ជា​ច្រើន​មក​ជា​មួយ​ដែរ តែ​ចំណែក​អ័ប៊ី‌នើរ​មិន​នៅ​ជា​មួយ​នឹង​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ដ្បិត​ទ្រង់​បាន​ឲ្យ​លោក​ទៅ​ផុត​ហើយ លោក​ក៏​បាន​ទៅ​ដោយ​សុខ‌សាន្ត


បុត្រ​បន្ទាប់ គឺ​គីលាប ដែល​កើត​នឹង​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ប្រពន្ធ​របស់​ខ្មោច​ណាបាល បុត្រ​ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​របស់​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី


គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន សាសន៍​អាម៉ា‌លេក ហើយ​នឹង​របឹប​ដែល​បាន​យក​ពី​ហាដារេ‌ស៊ើរ​ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។


គាត់​វាយ​យក​បាន​ស្រុក​កេស៊ូរី នឹង​ស្រុក​អើរ៉ាម ព្រម​ទាំង​ទី​ក្រុង​យ៉ាអ៊ារ​ទាំង​នោះ នឹង​ក្រុង​កេណាត ហើយ​នឹង​ភូមិ​នៅ​ជុំវិញ​ផង គឺ​យក​បាន​ទី​ក្រុង​ពី​គេ​ទាំង​អស់​៦០ ទី​ក្រុង​ទាំង​នោះ​ជា​របស់​ផង​ម៉ាគារ​ឪពុក​កាឡាត


ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រាអែល ពី​សមុទ្រ​ក្រហម​ទៅ ហើយ​គេ​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ើរ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៣​ថ្ងៃ មិន​ឃើញ​មាន​ទឹក​សោះ


នោះ​សាសន៍​អាម៉ា‌លេកក៏​មក ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​នៅ​ត្រង់​រេផិឌីម


សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស នឹង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។


ដូច្នេះ ពួក​សាសន៍​អាម៉ា‌លេក នឹង​សាសន៍​កាណាន ដែល​នៅ​លើ​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ផ្តួល ហើយ​ដេញ​តាម​គេ​រហូត​ដល់​ស្រុក​ហោម៉ា។


ដែល​សោយ‌រាជ្យ​លើ​ស្រុក​ភ្នំ​ហ៊ើម៉ូន នឹង​ក្រុង​សាលកា ហើយ​នៅ​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​របស់​សាសន៍​កេស៊ូរី នឹង​សាសន៍​ម៉ាកាធី ហើយ​លើ​ស្រុក​កាឡាត​១​ចំហៀង​ដែរ ទល់​នឹង​ព្រំ​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន


តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​បាន​ដេញ​សាសន៍​កេស៊ូរី នឹង​សាសន៍​ម៉ាកាធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី នឹង​សាសន៍​ម៉ាកាធី​នោះ បាន​នៅ​កណ្តាល​ពួក​អ៊ីស្រាអែល​ដរាប​ដែល​សព្វ​ថ្ងៃ​នេះ


នេះ​ជា​ស្រុក​ដែល​នៅ​សល់ គឺ​ដែន​នៃ​ពួក​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន នឹង​ស្រុក​របស់​សាសន៍​កេស៊ូរី​ទាំង​អស់


តែ​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ពួក​សាសន៍​នោះ​គេ​នៅ​ជា​មួយ​នឹង​ពួក​អេប្រា‌អិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​អេប្រា‌អិម​ទាំង​បង្ខំ។


ឯ​ពួក​អេប្រា‌អិម គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​កេស៊ើរ​ដែរ គឺ​ពួក​កាណាន​នោះ​បាន​នៅ​កេស៊ើរ ជា​កណ្តាល​ពួក​គេ​វិញ។


នោះ​អ័គីស ទ្រង់​ហៅ​ដាវីឌ​មក​មាន​បន្ទូល​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ដែល​អ្នក​ចេញ​ចូល​ក្នុង​ពល​ទ័ព​ជា​មួយ​នឹង​ខ្ញុំ នោះ​ក៏​ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ដោយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​អ្នក​ឡើយ ចាប់​តាំង​ពី​វេលា​ដែល​អ្នក​មក​ឯ​ខ្ញុំ​ដរាប​ដល់​ថ្ងៃ​នេះ ប៉ុន្តែពួក​មេ​របស់​យើង​គេ​មិន​ចូល​ចិត្ត​នឹង​អ្នក​ទេ


លុះ​ដល់​ថ្ងៃ​ទី​៣ កាល​ដាវីឌ នឹង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ នោះ​ឃើញ​ថា ពួក​អាម៉ា‌លេក​បាន​លុក​ចូល​ស្រុក​ត្បូង ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់​ផង គេ​បាន​ទាំង​វាយ​ក្រុង​ស៊ីក‌ឡាក់ ហើយ​ដុត​ដោយ​ភ្លើង​ទៅ