Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 អាប់‌សា‌ឡំម​ទ្រង់​ឆ្លើយ​ថា មើល យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ទៅ​ទូល​សួរ​ស្តេច​ថា ដែល​ទូលបង្គំ​មក​ពី​ស្រុក​កេស៊ូរី នោះ​តើ​មាន​ប្រយោជន៍​អ្វី ស៊ូ​ឲ្យ​ទូលបង្គំ​បាន​នៅ​ទី​នោះ​ល្អ​ជាង ដូច្នេះ ឲ្យ​យើង​ទៅ​គាល់​ស្តេច​ឥឡូវ បើ​យើង​មាន​ទោស​ខុស​អ្វី នោះ​សូម​ឲ្យ​ទ្រង់​សំឡាប់​យើង​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 អាប់សា‌ឡុម​ទ្រង់​ឆ្លើយ​ថា៖ «មើល៍ យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ទៅ​ទូល​សួរ​ស្តេច​ថា "ដែល​ទូល‌បង្គំ​មក​ពី​ស្រុក​កេស៊ូរី នោះ​តើ​មាន​ប្រ‌យោជន៍​អ្វី ស៊ូ​ឲ្យ​ទូល‌បង្គំ​បាន​នៅ​ទី​នោះ​ល្អ​ជាង" ដូច្នេះ ឲ្យ​យើង​ទៅ​គាល់​ស្តេច​ឥឡូវ បើ​យើង​មាន​ទោស​ខុស​អ្វី នោះ​សូម​ឲ្យ​ទ្រង់​សម្លាប់​យើង​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 សម្ដេច​អាប់‌សាឡុម​ឆ្លើយ​ថា៖ «ពី‌ព្រោះ​ខ្ញុំ​សូម​ឲ្យ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​ឲ្យ​លោក​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហៅ​ខ្ញុំ​ឲ្យ​វិល​មក​ពី​ស្រុក​កេស៊ួ‌រី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​គាល់​ស្ដេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ទ្រង់​សម្លាប់​ខ្ញុំ​ចុះ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 សម្តេច​អាប់‌សាឡុម​ឆ្លើយ​ថា៖ «ពី‌ព្រោះ​ខ្ញុំ​សូម​ឲ្យ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​ឲ្យ​លោក​ចូល​ទៅ​ជួប​ស្តេច ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ស្តេច​ហៅ​ខ្ញុំ​ឲ្យ​វិល​មក​ពី​ស្រុក​កេស៊ួ‌រី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​ជួប​ស្តេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ស្តេច​សម្លាប់​ខ្ញុំ​ចុះ!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:32
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ដាម​ទូល​ទ្រង់​ថា ស្ត្រី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅ​ជា​មួយ​នឹង​ទូលបង្គំ វា​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូលបង្គំ ទូលបង្គំ​ក៏​ទទួល​ទាន​ទៅ


តែ​អាប់‌សា‌ឡំម​ទ្រង់​រត់​ទៅ​ឯ​តាល‌ម៉ាយ ជា​បុត្រា​អាំមីហ៊ូត ស្តេច​ស្រុក​កេស៊ូរី។ ឯ​ដាវីឌ​ទ្រង់​សោយ‌សោក​នឹង​បុត្រ​ជា​រាល់​ថ្ងៃ


ដូច្នេះយ៉ូអាប់​ក៏​ក្រោក​ឡើង ចូល​ទៅ​ឯ​អាប់‌សា‌ឡំម នៅ​ក្នុង​លំនៅ​ទ្រង់ សួរ​ថា ហេតុ​អ្វី​បាន​ជា​បាវ​របស់​ទ្រង់​បាន​ដុត​ស្រែ​របស់​ទូលបង្គំ​ដូច្នេះ


បុត្រ​បន្ទាប់ គឺ​គីលាប ដែល​កើត​នឹង​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ប្រពន្ធ​របស់​ខ្មោច​ណាបាល បុត្រ​ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​របស់​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី


ដ្បិត​នៅ​ភ្នែក​គេ​ក៏​មើល​ខ្លួន​ជា​គួរ​បញ្ចើច‌បញ្ចើ​វិញ ដោយ​ថា សេចក្ដី​ទុច្ចរិត​របស់​ខ្លួន មិន​ដែល​មាន អ្នក​ណា​ឃើញ ឬ​ស្អប់​ឡើយ


កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​យើង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​នេះ​ឯង​នឹង​អ្នក​ទេ​ឬ​អី ថា កុំ​ឲ្យ​មក​វីវរ​នឹង​យើង​រាល់​គ្នា​ឡើយ ចូរ​ទុក​ឲ្យ​យើង​នៅ​បំរើ​សាសន៍​អេស៊ីព្ទ​ចុះ ដ្បិត​ដែល​យើង​រាល់​គ្នា​បាន​នៅ​បំរើ​សាសន៍​អេស៊ីព្ទ នោះ​វិសេស​ជា​ជាង​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ


គេ​និយាយ​នឹង​លោក​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​សំឡ ហើយ​បាន​ទទួល​ទាន​បាយ​ឲ្យ​ឆ្អែត នោះ​ជា​ជាង ដ្បិត​ដែល​អ្នក​បាន​នាំ​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ នោះ​គឺ​ដើម្បី​តែ​សំឡាប់​ពួក​ជំនុំ​នេះ​ទាំង​អស់​ដោយ​អត់‌ឃ្លាន​ទេ។


នៅ​ទី​នោះ​បណ្តាជន​ក៏​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គេ​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​សំឡាប់​យើង ព្រម​ទាំង​កូន​ចៅ នឹង​ហ្វូង​សត្វ​យើង​ផង ដោយ​ស្រេក​ទឹក​ដូច្នេះ


អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់‌តួ ហើយ​លះ‌បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។


កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ ទេ គេ​ឥត​មាន​សេចក្ដី​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត


រួច​គេ​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឃ្លាន ឬ​ស្រេក ឬ​ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឬ​ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​ជួយ​ទ្រង់​នោះ​ពី​កាល​ណា


រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ


ដូច្នេះសាំយូ‌អែល​ក៏​ទៅ​ឯ​ទ្រង់ ទ្រង់​ទទួល​ដោយ​បន្ទូល​ថា សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​ពរ​ពី​ព្រះ‌យេហូវ៉ា ខ្ញុំ​បាន​ធ្វើ​សំរេច តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ


ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បំរើ​របស់​អ្នក​ដោយ​សប្បុរស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា​ជា​មួយ​គ្នា​ហើយ តែ​បើ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សំឡាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម