ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ ដល់ជើងថ្មដាហើយ គេនឹងឮពាក្យសំដីរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះផ្អែមល្ហែម
១ សាំយូអែល 24:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏យាងមកដល់ក្រោលចៀម ដែលនៅតាមផ្លូវ ជាកន្លែងដែលមានរអាង១ ហើយទ្រង់ចូលទៅផ្ទំនៅក្នុងរអាងនោះ រីឯដាវីឌ នឹងពួកលោក គេនៅក្នុងទីជ្រៅនៃរអាងនោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលយាងមកដល់ក្រោលចៀម ដែលនៅតាមផ្លូវ ជាកន្លែងដែលមានរអាងមួយ ហើយស្ដេចចូលទៅដោះទុក្ខសត្វ នៅក្នុងរអាងនោះ។ ពេលនោះ ដាវីឌ និងពួកលោកពួននៅក្នុងរអាងនោះ តែនៅជ្រៅទៅខាងក្នុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលបានយាងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្ដេចក៏យាងចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ អាល់គីតាប ស្តេចសូលបានឆ្លងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្តេចក៏ចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ ទត និងពួកគាត់ពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ |
ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ ដល់ជើងថ្មដាហើយ គេនឹងឮពាក្យសំដីរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះផ្អែមល្ហែម
កាលលោកបានចេញទៅបាត់ហើយ នោះពួកគាល់ហ្វៅរបស់ស្តេចមកឃើញទ្វារចាក់សោជិតដូច្នោះ ក៏គិតថា ប្រាកដជាទ្រង់ផ្ទំនៅក្នុងបន្ទប់នោះហើយ
នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់ នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស នឹងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ
នោះសូលទ្រង់ក៏រៀបចំយាងចុះទៅឯទីរហោស្ថានស៊ីភ នាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែល៣ពាន់នាក់ ដើម្បីនឹងរកដាវីឌ ក្នុងទីរហោស្ថាននោះ
ទ្រង់បោះទ័ពក្បែរផ្លូវ នៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន ឯដាវីឌ លោកអាស្រ័យនៅក្នុងទីរហោស្ថាននោះឯង ក៏ឮថា សូលតាមលោកមកដូច្នោះ