Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 26:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​បោះ​ទ័ព​ក្បែរ​ផ្លូវ នៅ​លើ​ភ្នំ​ហាគីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន ឯ​ដាវីឌ លោក​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឯង ក៏​ឮ​ថា សូល​តាម​លោក​មក​ដូច្នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស្តេច​សូល​បាន​បោះ​ទ័ព​នៅ​លើ​ភ្នំ​ហា‌គីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​យេ‌ស៊ីម៉ូន ក្បែរ​ផ្លូវ។ ប៉ុន្តែ ដាវីឌ​បាន​អា‌ស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ដែរ ពេល​បាន​ដឹង​ថា​ស្តេច​សូល​តាម​លោក​ដូច្នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ស្ដេច​បោះ​ជំរំ​ក្បែរ​ផ្លូវ​នៅ​លើ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន។ លោក​ដាវីឌ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ឃើញ​ព្រះ‌បាទ​សូល​តាម​រក​ចាប់​ខ្លួន​លោក នៅ​វាល​រហោ‌ស្ថាន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​បោះ​ជំរំ​ក្បែរ​ផ្លូវ​នៅ​លើ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន។ ទត​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ឃើញ​ស្តេច​សូល​តាម​រក​ចាប់​ខ្លួន​គាត់​នៅ​វាល​រហោ‌ស្ថាន

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 26:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់ នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួត‌ហែង ដែល​គ្មាន​ទឹក​សោះ


ដាវីឌ​ក៏​ឃើញ​ថា សូល​ទ្រង់​បាន​ចេញ​មក​រក​ជីវិត​ខ្លួន​ដែរ បាន​ជា​លោក​នៅ​ជាប់​តែ​ក្នុង​ព្រៃនៅ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ


គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​ឯ​សូល នៅ​ត្រង់​គីបៀរទូល​ថា ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ទី​ពំនួន​នៃ​ភ្នំ​ហាគីឡា ដែល​នៅ​ត្រង់​ព្រៃ ខាង​ត្បូង​ទី​រហោ‌ស្ថាន


ក៏​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​១ ហើយ​ទ្រង់​ចូល​ទៅ​ផ្ទំ​នៅ​ក្នុង​រអាង​នោះ រីឯ​ដាវីឌ នឹង​ពួក​លោក គេ​នៅ​ក្នុង​ទី​ជ្រៅ​នៃ​រអាង​នោះ​ដែរ


គ្រា​នោះ ពួក​ស្រុក​ស៊ីភគេ​មក​ឯ​សូល​នៅ ត្រង់​គីបៀរ​ទូល​ថា ដាវីឌ​កំពុង​តែ​ពួន​នៅ​ក្នុង​ភ្នំ​ហាគីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន


នោះ​លោក​ចាត់​គេ​ឲ្យ​ទៅ​ឈ្លប‌លប​មើល ក៏​ដឹង​ពិត​ថា សូល​បាន​យាង​មក​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម