ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 23:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដាវីឌ​ក៏​ជ្រាប​ថា សូល​គិត​ការ​អាក្រក់​ទាស់​នឹង​ខ្លួន​ដែរ បាន​ជា​លោក​ជំរាប​ដល់​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា សូម​យក​អេផូឌ​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ជ្រាប​ថា ស្ដេច​សូល​គិត​ការ​អាក្រក់​ទាស់​នឹង​លោក លោកក៏មាន​ប្រសាសន៍​ទៅ​កាន់សង្ឃ​អ័បៀ‌ថើរ​ថា៖ «សូម​យក​អេផូឌ​មក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ​ជ្រាប​អំពី​គម្រោង‌ការ​អាក្រក់​ដែល​ព្រះ‌បាទ​សូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​លោក លោក​ក៏​សុំ​ឲ្យ​បូជា‌ចារ្យ​អបៀ‌ថើរ​យក​អាវ​អេផូដ​មក ដើម្បី​ទូល​សួរ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

អាល់គីតាប

ទត​ជ្រាប​អំពី​គម្រោង​ការ​អាក្រក់​ដែល​ស្តេច​សូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​គាត់ គាត់​ក៏​សុំ​ឲ្យ​អ៊ីមុាំ​អបៀ‌ថើរ​យក​អាវ​អេផូដ​មក ដើម្បី​ទូរអា​សួរ​អុលឡោះ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 23:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណ​នោះ ស្តេច​ក៏​មាន​បន្ទូល​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រែ​ចំការ​របស់​ឯង ដែល​នៅ​ស្រុក​អាន៉ា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែយើង​មិន​សំឡាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា នៅ​ចំពោះ​ដាវីឌ ជា​ព្រះវរ‌បិតា​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្ដី​លំបាក​របស់​ព្រះវរ‌បិតា​យើង​ដែរ


ចូរ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​ឯង​មិន​ដឹង


នេះ​ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​នៅ​ឥត​មាន​ស្តេច ឬ​ចៅហ្វាយ ឥត​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​បង្គោល​គោរព ឥត​អេផូឌ ឬ​រូប​ព្រះ​ជា​យូរ‌អង្វែង


ត្រូវ​ឲ្យ​លោក​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​លោក ដោយ‌សារ​សេចក្ដី​សំរេច​របស់​យូរីម គឺ​តាម​បង្គាប់​របស់​អេលាសារ​ដែល​គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​លោក​គេ​ត្រូវ​ចូល​មក​វិញ ទាំង​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា


នោះ​អ្នក​ទាំង​២​បាន​ដឹង ហើយ​ក៏​រត់​ទៅ​ឯ​ទី​ក្រុង​នៅ​ស្រុក​លូកៅនា​វិញ គឺ​លីស្ត្រា នឹង​ឌើបេ ហើយ​នឹង​ស្រុក​នៅ​ជុំ‌វិញ


គេ​ក៏​ចាំ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សំឡាប់​គាត់ តែ​សុល​បាន​ដឹង​ពី​ឧបាយ‌កល​របស់​គេ​ដែរ


ដូច្នេះគេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់


នោះ​សូល​ទ្រង់​មាន​បន្ទូល​ទៅ​អ័ហ៊ីយ៉ា​ថា ចូរ​យក​ហឹប​នៃ​ព្រះ​មក​ឯ​ណេះ (ដ្បិត​នៅ​វេលា​នោះ ហឹប​នៃ​ព្រះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ទ័ព​អ៊ីស្រាអែល)


តែ​មាន​ម្នាក់​ឈ្មោះ​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ដែល​ជា​កូន​អ័ហ៊ី‌ទូប បាន​រត់​រួច​ទៅ​ដល់​ដាវីឌ


រួច​ដាវីឌ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ឮ​ប្រាកដ​ថា សូល​ចង់​មក​ដល់​កៃឡា ដើម្បី​នឹង​រំលាង​បំផ្លាញ​ក្រុង​នេះ ដោយ​ព្រោះ​ទូលបង្គំ​ហើយ


រីឯ​កាល​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក បាន​រត់​ទៅ​ឯ​ដាវីឌ​នៅ​ត្រង់​កៃឡា នោះ​លោក​ក៏​យក​អេផូឌ​១ ជាប់​ទៅ​ជា​មួយ​ដែរ។


រួច​សូល​ទ្រង់​ក៏​ហៅ​បណ្តា​ទ័ព​ទាំង‌ឡាយ ឲ្យ​ប្រជុំ​គ្នា​ធ្វើ​ចំបាំង ដើម្បី​នឹង​ចុះ​ទៅ​ឡោម‌ព័ទ្ធ​ចាប់​ដាវីឌ ហើយ​នឹង​ពួក​លោក​នៅ​កៃឡា​នោះ


គ្រា​នោះ ដាវីឌ​និយាយ​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ថា សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក