Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ខណ​នោះ ស្តេច​ក៏​មាន​បន្ទូល​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រែ​ចំការ​របស់​ឯង ដែល​នៅ​ស្រុក​អាន៉ា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែយើង​មិន​សំឡាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា នៅ​ចំពោះ​ដាវីឌ ជា​ព្រះវរ‌បិតា​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្ដី​លំបាក​របស់​ព្រះវរ‌បិតា​យើង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ខណៈ​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​សង្ឃ​អ័បៀ‌ថើរ​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​ស្រែ​ចម្ការ​របស់​ឯង ដែល​នៅ​ស្រុក​អាណា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ យើង​មិន​សម្លាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៅ​ចំពោះ​ស្ដេច​ដាវីឌ​ជា​បិតា​របស់​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្ដី​លំបាក​របស់​បិតា​យើង​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 បន្ទាប់​មក ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ស្រុក​របស់​លោក នៅ​អាណា‌ថោត​វិញ​ចុះ។ លោក​គួរ​តែ​ស្លាប់ ប៉ុន្តែ យើង​មិន​ចង់​សម្លាប់​លោក​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​លោក​ធ្លាប់​សែង​ហិប​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជា‌អម្ចាស់ ដើរ​ពី​មុខ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង ហើយ​លោក​ក៏​ធ្លាប់​រួម​សុខ​ទុក្ខ​ជា​មួយ​បិតា​របស់​យើង ក្នុង​ពេល​លំបាក​វេទនា​ដែរ» ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 បន្ទាប់​មក​ស្តេច​ស៊ូឡៃ‌ម៉ាន​បញ្ជា​ទៅ​អ៊ីមុាំ​អបៀ‌ថើរ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ស្រុក​របស់​អ្នក​នៅ​អាណា‌ថោត​វិញ​ចុះ។ លោក​គួរ​តែ​ស្លាប់ ប៉ុន្តែ យើង​មិន​ចង់​សម្លាប់​អ្នក​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​អ្នក​ធ្លាប់​សែង​ហិប​សម្ពន្ធ‌មេត្រី​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ដើរ​ពី​មុខ​ស្តេច​ទត ជា​បិតា​របស់​យើង ហើយ​អ្នក​ក៏​ធ្លាប់​រួម​សុខ​ទុក្ខ​ជា​មួយ​បិតា​របស់​យើង ក្នុង​ពេល​លំបាក​វេទនា​ដែរ»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះដាវីឌ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ក្តៅ​ឡើង​ចំពោះ​អ្នក​នោះ​ជា​ខ្លាំង ក៏​មាន​បន្ទូល​ទៅ​ណាថាន់​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះគួរ​ស្លាប់​ហើយ


ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សំឡាប់​គោ នឹង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន នៃ​ព្រះ‌ករុណា ព្រម​ទាំង​ពួក​មេ‌ទ័ព នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ផង មើល គេ​កំពុង​តែ​លៀង‌លោម​គ្នា នៅ​ចំពោះ​មុខ​លោក ដោយ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​អ័ដូ‌នីយ៉ា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ


ទ្រង់​ពិគ្រោះ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា ហើយ​នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ គេ​ទាំង​២​ក៏​តាម​ជួយ


ស្តេច​ទ្រង់​ក៏​តាំង​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សាដុក​ដ៏​ជា​សង្ឃ ជំនួស​អ័បៀ‌ថើរ​ដែរ។


ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាន៉ា‌ថោត​អើយ គួរ​អាណិត​ឯង​ណាស់​ហ្ន៎


នេះ​ជា​ពាក្យ​របស់​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន


អ្នក​ណា​ដែល​ឲ្យ​ទឹក​ត្រជាក់​តែ​១​កែវ ទៅ​កូន​ក្មេង​តូច​១​នេះ​ផឹក ពី​ព្រោះ​ជា​សិស្ស​ខ្ញុំ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។


ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បង​ល​ខ្ញុំ


តើ​បាន​រង​ទុក្ខ​ច្រើន​ម៉្លេះ​ជា​ឥត​ប្រយោជន៍​ឬ​អី គឺ​បើ​ជា​ឥត​ប្រយោជន៍​មែន


អាន៉ា‌ថោត នឹង​ដី​នៅ​ជុំវិញ អាល‌ម៉ូន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង


នៅ​កណ្តាល​គ្រប់​ទាំង​ការ​ចំរើន ដែល​ព្រះ​ទ្រង់​នឹង​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល នោះ​ឯង​នឹង​ឃើញ​មាន​ទុក្ខ​វេទនា​កើត​ដល់​ពួក​គ្រួសារ​ឯង​វិញ ហើយ​នឹង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ជា​ដរាប​ទៅ


ឯង​ធ្វើ​យ៉ាង​ដូច្នេះ​មិន​ល្អ​ទេ អញ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ឯង​គួរ​ស្លាប់​ហើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​ចៅហ្វាយ​របស់​ខ្លួន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ឥឡូវ​នេះ ចូរ​ឯង​មើល​លំពែង​របស់​ស្តេច នឹង​ក្អម​ទឹក ដែល​បាន​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ នោះ​តើ​នៅ​ឯ​ណា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម